ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូនយោធា C-130 របស់កងទ័ពអាកាស​តួកគី បានធ្លាក់នៅក្នុងប្រទេស ហ្ស៊កហ្ស៊ី មនុស្សទាំងអស់​ នៅលើយន្តហោះត្រូវបាន សន្មត់ថាស្លាប់

បរទេស៖ ក្រសួងការពារជាតិតួកគីបាននិយាយថា យន្តហោះដឹកជញ្ជូនយោធា C-130 របស់កងទ័ពអាកាសតួកគី បានធ្លាក់ក្នុងប្រទេស ហ្ស៊កហ្ស៊ី កាលពីថ្ងៃអង្គារ។ ទោះបីជាចំនួនអ្នកស្លាប់មិនត្រូវបានបញ្ជាក់ក៏ដោយ ក៏បុគ្គលិកទាំងអស់នៅលើយន្តហោះទាំង ២០ នាក់ រួមទាំងនាវិក ត្រូវបានសន្មត់ថាបានស្លាប់ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងមហាផ្ទៃហ្សកហ្ស៊ី បាននិយាយថា យន្តហោះនេះបានហោះចេញពីប្រទេស Azerbaijan ហើយកំពុងហោះហើរត្រឡប់ទៅប្រទេសតួកគីវិញ នៅពេលដែលយន្តហោះបានធ្លាក់ក្នុងក្រុង Sighnaghi ចម្ងាយប្រហែលប្រាំគីឡូម៉ែត្រពីព្រំដែនរវាងប្រទេស Azerbaijani និងហ្សកហ្ស៊ី ។

យោងតាមបណ្តាញព័ត៌មាន NTV យន្តហោះបានមកដល់ប្រទេស Azerbaijan នៅព្រឹកថ្ងៃអង្គារ ពីទីក្រុង Trabzon របស់ប្រទេសតួកគី លើឆ្នេរសមុទ្រខ្មៅ។ យន្តហោះបានហោះចេញពី Ganja នៅម៉ោង 1:20 រសៀល។ សារព័ត៌មាន NTV បានរាយការណ៍ថា យន្តហោះបានបាត់ ពីរ៉ាដារយៈពេល ២៧នាទីក្រោយមក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក Ali Yerlikaya បាននិយាយថា សមភាគីហ្សកហ្ស៊ីគឺ Gela Geladze បានមកដល់កន្លែងធ្លាក់យន្តហោះហើយ ។ លោក Yerlikaya បានសរសេរនៅលើ X ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខ ដល់ប្រទេសជាតិរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top