ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងទ័ពអាកាសថៃថា យន្តហោះចម្បាំង F-16 ត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង‎

‎‎បរទេស: យន្តហោះ F-16 រួចរាល់ហើយ! មេបញ្ជាការ AOCC បាននិយាយថា កងទ័ពអាកាសរក្សាការត្រៀមខ្លួន 24ម៉ោង លើ 24ម៉ោង ដើម្បីការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជន។

‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ នៅកងពលលេខ ១ ខេត្តនគររាជសីមា មេបញ្ជាការកងទ័ពអាកាស រ៉ាវីន ថាណុមស៊ីង និងជាមេបញ្ជាការបញ្ជាការដ្ឋានត្រួតពិនិត្យប្រតិបត្តិការអាកាស (AOCC) បានធ្វើដំណើរទៅត្រួតពិនិត្យ និងពិនិត្យមើលការត្រៀមខ្លួននៃប្រតិបត្តិការហោះហើរជាមួយយន្តហោះចម្បាំង F-16។

‎លោកបានចូលរួមហោះហើរជាមួយយន្តហោះ F-16 ដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មគ្រប់ស្ថានភាព ២៤ ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ ស្របតាមចេតនារបស់មេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ ក្នុងការអនុវត្តបេសកកម្មការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជន។

‎ប្រែសម្រួល: ណៃ តុលា

To Top