ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ថ្លែងថា មានតែប្រកាន់ខ្ជាប់នូវ “គំនិតឯកភាពរួម នៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី២ខែកញ្ញា” ប្រឆាំងនឹង“កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” បងប្អូនជនរួមជាតិនៃត្រើយទាំងសងខាង អាចអង្គុយជុំគ្នាធ្វើការសន្ទនាបាន
ថ្ងៃទី១២ខែវិច្ឆិកា ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ ។
លោក Chen Binhua អ្នកនាំពាក្យ នៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងថា កិច្ចជំនួបជាប្រវត្តិសាស្រ្តរវាងថ្នាក់ដឹកនាំនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ដែលបានបើកធ្វើកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាវិធានការដ៏សំខាន់របស់មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល ដើម្បីដឹកនាំនិងជំរុញសន្តិភាព និងការអភិវឌ្ឍ នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងជំរុញបុព្វហេតុបង្រួបបង្រួមជាតិចិន ដែលបានត្រួសត្រាយផ្លូវថ្មី នៃការសន្ទនានិងការប្រាស្រ័យទាក់ទងដោយផ្ទាល់ រវាងថ្នាក់ដឹកនាំនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។
កិច្ចជំនួបជាប្រវត្តិសាស្រ្ត នៃត្រើយទាំងសងខាង និងដំណើរការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងត្រើយទាំងសងខាងជាបន្ទាប់ បានបញ្ជាក់យ៉ាងពេញលេញថា មានតែប្រកាន់ខ្ជាប់នូវ “គំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី២ខែកញ្ញា” ប្រឆាំងនឹង“កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ទទួលស្គាល់ថាប្រជាជននៅត្រើយទាំងសងខាងសុទ្ធតែជាជនជាតិចិន និងគ្រួសារតែមួយ បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងអាចអង្គុយជុំគ្នាធ្វើការសន្ទនាបាន ។ ការបង្រួបបង្រួមជាតិគឹជានិន្នាការ ប្រវត្តិសាស្រ្ត និងជាផ្លូវដ៏ត្រឹមត្រូវ ។ ការប៉ុន់ប៉ង់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាទង្វើដើរបញ្ច្រាសចរន្តប្រវត្តិសាស្ត្រ និង ជាផ្លូវទាល់ច្រក។ មានតែជំរុញឱ្យទំនាក់ទំនងនៃត្រើយទាំងសងខាងដើរឆ្ពោះទៅកាន់ទិសដៅបង្រួបបង្រួមជាតិទាំងស្រុង ទើបអាចធានាសន្តិភាព ជានិរន្តរភាពនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ៕
