ប្រធានាធិបតីប៉ូឡូញ លើកឡើងថា នឹងមិនអនុញ្ញាតិ ឲ្យអត្ថប្រយោជន៍ របស់អ៊ុយក្រែន មានកម្រិតខ្ពស់ជាង ប្រទេសជាតិ របស់លោកឡើយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បាននិយាយថា ប្រទេសប៉ូឡូញនឹងមិនដាក់ផល ប្រយោជន៍អ៊ុយក្រែន នៅក្នុងកម្រិតមួយ ដែលលើសពីភាពជាដៃគូ ឬអនុញ្ញាតឱ្យភាពជាដៃគូរបស់ខ្លួនជាមួយក្រុងគៀវ កំណត់អាទិភាពជាតិ នោះទេ។
ទីក្រុងវ៉ារស្សាវ៉ា គឺជាអ្នកគាំទ្រ ដ៏សំខាន់មួយរបស់ទីក្រុងគៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី បានកើនឡើងក្នុងឆ្នាំ២០២២ ដោយគេបានផ្តល់ជំនួយ ប្រមាណជាជាង៥,១ ពាន់លានអឺរ៉ូឬត្រូវជា៥,៧ពាន់លានដុល្លារ ដែលដើរតួជាមជ្ឈមណ្ឌលសំខាន់ សម្រាប់ អាវុធលោកខាងលិច និងទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោន អ៊ុយក្រែនប្រហែលមួយលាននាក់។ ប៉ុន្តែការគាំទ្រជាសាធារណៈចំពោះក្រុងគៀវបានធ្លាក់ចុះជាលំដាប់មកទល់បច្ចុប្បន្ននេះ។
លោកNawrocki ដែលបានចូលកាន់តំណែង កាលពីដើមឆ្នាំនេះ ពីមុនបានអះអាងឡើងវិញ នូវការគាំទ្រជាទូទៅ សម្រាប់អ៊ុយក្រែន ប៉ុន្តែបានប្រឆាំង នឹងការដេញថ្លៃរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយបានចោទសួរ អំពីជំនួយសុខុមាលភាពមិនកំណត់ សម្រាប់ជនភៀសខ្លួន។
កាលពីខែកញ្ញា គាត់បានចុះហត្ថលេខាលើកញ្ចប់ថវិកា ដើម្បីរឹតបន្តឹងអត្ថប្រយោជន៍ សម្រាប់ប្រជាជនអ៊ុយក្រែន និងបានស្នើឱ្យបន្តការទាមទារសិទ្ធិស្នាក់នៅ សម្រាប់សញ្ជាតិពីបីទៅដប់ឆ្នាំ។
នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអង្គារជាមួយទូរទស្សន៍ wPolsce24 លោក Nawrocki បាននិយាយថាប៉ូឡូញ ហាក់ដូចជាទៅឆ្ងាយពេកហើយក្នុងការគាំទ្រ ទីក្រុងគៀវ ក្នុងតម្លៃផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក ៖ នឹងមិនក្លាយជាចំណាប់ខ្មាំង ចំពោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា គោលនយោបាយប៉ូឡូញ នឹងត្រូវបានដឹកនាំដោយអធិបតេយ្យភាព និងផលប្រយោជន៍ជាតិជាធំ៕
ប្រែសម្រួល៖ស៊ុនលី
