សោកនាដកម្មធ្លាក់យន្តហោះនៅឥណ្ឌាកាលពីខែមិថុនា សម្លាប់មនុស្ស ២៧០នាក់, រដ្ឋាភិបាលមិនបានបន្ទោសពិឡុត
បរទេស៖ រដ្ឋាភិបាលឥណ្ឌាបានប្រាប់តុលាការកំពូលរបស់ប្រទេសនេះនៅថ្ងៃព្រហស្បតិ៍ថា របាយការណ៍បឋមស្តីពីការធ្លាក់យន្តហោះ Air India នៅ Ahmedabad គឺមិនបានស្តីបន្ទោសអ្នកបើកយន្តហោះនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សោកនាដកម្មខែមិថុនា ឆ្នាំ ២០២៥ បានសម្លាប់មនុស្ស ២៧០ នាក់ក្នុងនោះរួមមានសមាជិកនាវិក ១២ នាក់និងអ្នកដំណើរ ២២៩ នាក់។ ជើងហោះហើរនេះទើបតែហោះចេញន ហើយបានធ្លាក់ចូលទៅក្នុងអន្តេវាសិកដ្ឋានមហាវិទ្យាល័យវេជ្ជសាស្រ្ដ។ មានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
ការស៊ើបអង្កេតលើការធ្លាក់ដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ (AAIB) មិនមែនសំដៅលើ “ការស្តីបន្ទោស” ទេ ប៉ុន្តែដើម្បីរកឱ្យឃើញនូវអ្វីដែលបណ្តាលឱ្យមានគ្រោះថ្នាក់ និងដើម្បីការពារពីសោកនាដកម្មបែបនេះនាពេលអនាគត អគ្គមេធាវីរបស់ប្រទេសឥណ្ឌាបានប្រាប់តុលាការកំពូល។
តុលាការកំពុងបើកសវនាការលើបណ្តឹងទាមទារដោយឪពុករបស់ប្រធានក្រុម Sumeet Sabharwal ដែលបានបញ្ជាឲ្យក្រុមហ៊ុន Dreamliner។
ប្រែសម្រួលៈ ណៃ តុលា
