ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក ប្រកាសប្រតិបត្តិការយោធាថ្មីប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា

បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth បានប្រកាសប្រតិបត្តិការយោធាប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា និងការវាយប្រហារលើនាវាក្រុមជួញដូរដែលត្រូវបានចោទប្រកាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃឋតី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Hegseth បានសរសេរនៅថ្ងៃទី X ថ្ងៃព្រហស្បតិ៍ថា “ថ្ងៃនេះខ្ញុំកំពុងប្រកាសប្រតិបត្តិការ SOTHERN SPEAR” ។

លោកបានសរសេរថា “ដឹកនាំដោយក្រុមចម្រុះ Southern Spear និង SOUTHCOM បេសកកម្មនេះការពារមាតុភូមិរបស់យើង កម្ចាត់ពួកភេរវករគ្រឿងញៀនចេញពីអឌ្ឍគោលរបស់យើង និងធានាមាតុភូមិរបស់យើងពីគ្រឿងញៀនដែលកំពុងសម្លាប់ប្រជាជនរបស់យើង។ អឌ្ឍគោលខាងលិចគឺជាសង្កាត់របស់អាមេរិក ហើយយើងនឹងការពារវា”។

លោក Hegseth មិនបានបញ្ជាក់ពីថាតើប្រតិបត្តិការនេះនឹងពង្រីកលើការវាយប្រហារប្រឆាំងនឹងនាវាដែលត្រូវបានចោទប្រកាន់នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រ Caribbean ដែរឬទេ។ តាំង​ពី​ខែ​កញ្ញា​មក អាមេរិក​បាន​បំផ្លាញ​ទូក​យ៉ាង​ហោច​ណាស់ ២០​គ្រឿង ដោយ​បាន​សម្លាប់​មនុស្ស ៨០​នាក់។

ប្រែសម្រួលៈ ណៃ តុលា

To Top