ខេត្ត អយុធ្យា របស់ថៃ ស្ថិតក្នុងគ្រោះមហន្តរាយ ប្រជាពលរដ្ឋចំនួន ៦២.៣៤៨ គ្រួសារ លិចក្នុងទឹកជាង ៤ ខែ និង ស្លាប់ ១៥ នាក់
បរទេស៖ ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ១១ នៃខេត្តអយុធ្យាកំពុងរងគ្រោះដោយទឹកជំនន់ ដោយមានអ្នកស្លាប់ចំនួន ១៥ នាក់ និង ៦២ ៣៤៨ គ្រួសារកំពុងប្រឈមនឹងទឹកជំនន់ខ្លាំង ។ ទុក្ខលំបាកនេះកើតឡើង ដោយសារលិចទឹកអស់រយៈពេលជាង៤ខែ ហើយឥឡូវនេះ គោ និងក្របីក៏ចាប់ផ្តើមអស់ស្មៅដើម្បីស៊ីស្មៅ ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានភាពទឹកក្នុងខេត្តអយុធ្យា បន្ទាប់ពីទំនប់វារីអគ្គិសនីចោប្រាយ៉ា ខេត្តឆៃណាត បានបន្តបញ្ចេញទឹកចុះតាមទឹកក្នុងអត្រា ២៩០០ ម៉ែត្រគូប/វិនាទី ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា បណ្តាលឲ្យកម្ពស់ទឹកក្នុងទន្លេចៅពញា និងទន្លេណូយ ឡើងខ្ពស់ជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលត្រូវរស់នៅជាមួយទឹកជំនន់ អស់រយៈពេលជាង ៤ ខែ ក៏ដូចជាការខ្វះខាត គោក្របី និងស្មៅស្រស់ៗ និង អាហារ។
នៅខេត្តអយុធ្យា តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ រួមមានស្រុកចំនួន ១១ ស្រុក ១៤៣ និងភូមិចំនួន ៩៤៧ ដែលមាន ៦២.៣៤៨ គ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរ និង ១៥ នាក់បានស្លាប់។ ស្រុកដែលរងផលប៉ះពាល់រួមមាន Sena, Phak Hai, Bang Ban, Bang Sai និង Phra Nakhon Si Ayutthaya។
ដោយឡែក ភូមិទី៨ ឃុំណាំតាវ ស្រុកបាងបាន ខេត្តប្រាណានស៊ីអយុធ្យា ត្រូវបានជន់លិចអស់រយៈពេលជាង៤ខែមកហើយ ដោយផ្ទះសម្បែង គោក្របី បានលិចលង់អស់ហើយទាំងមនុស្ស និងសត្វរងការប៉ះពាល់ ហើយត្រូវផ្លាស់ប្តូរទីលំនៅទៅតាមផ្លូវអស់ជាច្រើនខែមកហើយ៕
ប្រែសម្រួលៈ ណៃ តុលា
