លោកបណ្ឌិត តុប នេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយតំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលជួប លោក NIU Haifeng អគ្គនាយករង នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្ដិសុខ សាធារណប្រជាមានិតចិន តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី សម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។





អត្ថបទនេះ ÷ ក្រសួងមហាផ្ទៃ
ខេម៉ា | ដើមអម្ពិល
