ព័ត៌មានជាតិ

ហាងនំបុ័ង បាយ័ន បានចូលរួមជាអ្នកឧបត្ថម្ភ ក្នុងវេទិកាសហគ្រិនកំពូល និងពានរង្វាន់សហគ្រិន ស្ត្រីឆ្នើមអាស៊ាន ២០២៥

ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ហាងនំបុ័ង បាយ័ន បានចូលរួមជា អ្នកឧបត្ថម្ភក្នុងវេទិកាសហគ្រិនកំពូល និងពានរង្វាន់សហគ្រិនស្ត្រី ឆ្នើមអាស៊ាន ២០២៥ ដោយមានការអញ្ជើញជាអធិបតី ក្នុងពិធីបើកពីសំណាក់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី វេទិកាសហគ្រិនកំពូល ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពិភពលោករីកចម្រើន នៅពេលយើងសហការគ្នា៖ ជំរុញធុរកិច្ច, ឌីជីថល, និងនវានុវត្តន៍ នៅក្នុងអាស៊ាន” និងកម្មវីធីប្រគល់ពានរង្វាន់បណ្តាញ សហគ្រិនស្ត្រីឆ្នើមអាស៊ាន ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ។

To Top