ឆ្នាំនេះជាខួបទី១០ នៃការឈានដល់ «កិច្ចព្រមព្រៀងក្រុងប៉ារីស» ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ហើយក៏ជាដំណាក់ កាលគន្លឹះសម្រាប់បណ្តាប្រទេសនានា ដាក់ចេញគោលដៅ ស្តីពីការរួមចំណែកជុំថ្មី ដោយម្ចាស់ការផងដែរ ដូច្នេះ អភិបាលកិច្ចអាកាសធាតុសកល បានដើរដល់ផ្លូវបំបែក ពោលគឺបើមិនឆ្ពោះទៅមុខទេ វានឹងដើរថយក្រោយ នោះត្រូវមានអ្នកអនុវត្តជាក់ស្តែង កាន់តែច្រើនដើរនាំមុខ ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់បណ្តាញ អ៊ីនធឺណិត ចំនួន៣៣០០០នាក់ នៃប្រទេសចំនួន៤៨ នៅទូទាំងពិភពលោក ដែលបង្ហាញថា ភាពបន្ទាន់និងរយៈពេលយូរនៃអភិបាលកិច្ចអាកាសធាតុសកល ជាគំនិតឯកភាពរួមជាទូទៅរបស់អ្នកផ្តល់បទសម្ភាសន៍ ទស្សនៈនិងសមិទ្ធផលរបស់ចិន ដែលចូលរួមអភិបាលកិច្ចអាកាសធាតុសកល ទទួលបានការវាយតម្លៃខ្ពស់ យ៉ាងទូលំទូលាយ អ្នកផ្តល់បទសម្ភាសន៍បានអំពាវនាវឱ្យបណ្តាប្រទេសនានាចាត់វិធានការជាក់ស្តែង ពួតដៃគ្នាឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១ភាគរយយល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហេតុការណ៍ធាតុអាកាសអាក្រក់ជ្រុលបានកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០ភាគរយយល់ឃើញថា ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជាកិច្ចការបន្ទាន់ សហគមន៍អន្តរជាតិត្រូវមានប្រតិបតិ្តការដ៍រឹងមាំ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥ភាគរយយល់ឃើញថា ការបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសនិងប្រទេស ជាវិធីសាស្ត្រនិងមធ្យោបាយសម្រាប់ធ្វើអភិបាលកិច្ចអាកាសធាតុសកលឱ្យកាន់តែមានប្រសិទ្ធភាព ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,៤ភាគរយយល់ឃើញថា ប្រទេសរីកលូតលាស់ត្រូវរ៉ាប់រងទំនួលខុសត្រូវជាប្រវតិ្តសាស្ត្រ និងសច្ចធម៌ចំពោះវិបតិ្តបម្រែបម្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្សជាតិ ព្រមទាំងអំពាវនាវឱ្យប្រទេសទាំងនេះមានចំណាត់ការ កាន់តែច្រើននិងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ៕
