ព័ត៌មានអន្តរជាតិ

ប្រទេស Eswatini ទទួលប្រាក់ជាង ៥លានដុល្លារពីសហរដ្ឋអាមេរិក ដើម្បីទទួលយកជននិរទេស

បរទេស៖ ប្រទេស Eswatini បានបញ្ជាក់ថា ទទួលបានលុយ ៥.១ លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន ជាថ្នូរនឹងការទទួលយកជន ចំណាកស្រុក ដែលនិរទេស ចេញពីសហរដ្ឋអាមេរិក ដែលមិនមានទំនាក់ទំនង ជាមួយប្រទេស អាហ្វ្រិកខាងត្បូង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Neal Rijkenberg បានប្រាប់សមាជិកសភា កាលពីថ្ងៃចន្ទថា មូលនិធិបានបង្កើតឡើងជាផ្នែកមួយ នៃកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះ ហត្ថលេខាកាលពីខែឧសភា។ កាលពីខែកញ្ញា ក្រុមអង្គការ មិនរកប្រាក់ចំណេញ Human Rights Watch បានរាយការណ៍ថា រដ្ឋាភិបាល Eswatini បានយល់ព្រមទទួលយក “ជនជាតិប្រទេសទីបី” រហូតដល់ទៅ ១៦០ នាក់ដែលត្រូវបានបណ្តេញ ចេញដោយសហរដ្ឋអាមេរិក និងដើម្បីប្រើប្រាស់ប្រាក់នេះដើម្បី “កសាងសមត្ថភាព គ្រប់គ្រងព្រំដែន និងការធ្វើចំណាកស្រុក”។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស ជាមួយរដ្ឋអាហ្វ្រិកមួយចំនួន ដើម្បីទទួលភ្ញៀវចំណាក ស្រុក ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាមិនមានសិទ្ធិ បន្តនៅក្នុងសហរដ្ឋអាមេរិក។

ប្រទេស Equatorial Guinea ក៏បានទទួលប្រាក់ ចំនួន ៧,៥ លានដុល្លារពីរដ្ឋបាល Trump ដើម្បីទទួលយកជន ដែលមិនមែនជាពលរដ្ឋ ដែលត្រូវបាន ដកចេញពីសហរដ្ឋអាមេរិក នេះបើយោងតាមសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ Jeanne Shaheen ។ ប្រទេសស៊ូដង់ខាងត្បូង ហ្គាណា រវ៉ាន់ដា និងអ៊ូហ្គង់ដា សុទ្ធតែបានយល់ ព្រមលើកិច្ចព្រមព្រៀង ដើម្បីធ្វើជាម្ចាស់ផ្ទះ សម្រាប់ជននិរទេសមួយចំនួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top