ព័ត៌មានជាតិ

អភិបាលរងខេត្តពោអិ៍សាត់ ចុះចែកអំណោយគ្រឿង ឧបភោគបរិភោគនិងសម្ភារះ ប្រើប្រាស់ មួយចំនួនដល់គ្រួសារងគ្រោះ ដោយសារទឹកជំនន់ នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់÷ នៅរសៀល​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លោក ហេង សុភាណា អភិបាលរង​ខេត្ត​ តំណាង​លោក ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​នាំយក​គ្រឿងឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​​ ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​​ ក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

ក្នុង​គ្រា​ដ៏​លំបាក​នេះ លោក ហេង សុភាណា ក៏បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​លោក ខូយ រីដា អភិបាល​ខេត្ត​ និងលោកជំទាវ ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ។

លើស​ពី​នេះ លោកអភិបាលរង​ខេត្ត​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ជម្លៀស​ខ្លួន​មកកាន់​ទីទួល​សុវត្ថិភាព ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​បញ្ហា​អនាម័យ​ជាពិសេស។

លោក​បាន​សង្កត់ធ្ងន់​ថា ការ​រស់នៅ​ស្អាត និង​ផឹក​ស្អាត គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ការពារ និង​បញ្ជៀស​នៅ​រាល់​ជំងឺ​ដង្កាត់​នានា ដែល​តែងតែ​កើតមាន​ឡើង ​នៅ​ក្នុង​រដូវ​ទឹកជំនន់ ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top