លោក Putinចេញមកធ្វើការ ឆ្លើយតបទៅនឹងសំណើរនៃកិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន គឺជាកំណែថ្មីនៃសំណើដែលបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅរដ្ឋអាឡាស្កា។
លោកPutinបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខថា៖ក្នុងអំឡុងពេលពិភាក្សា ភាគីអាមេរិកបានស្នើឱ្យយើងធ្វើការសម្របសម្រួលជាក់លាក់។ ត្រលប់មកទីក្រុង Anchorage វិញ ទីក្រុងម៉ូស្គូបានបញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងសំណើសន្តិភាព។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចចរចានៅអាឡាស្កា ភាគីអាមេរិកបានផ្អាកដោយសារតែការបដិសេធរបស់អ៊ុយក្រែនចំពោះផែនការរបស់លោក Trump ។
លោក Putin ក៏បានលើកឡើងផងដែរថាទីក្រុងមូស្គូបានទទួលអត្ថបទនៃផែនការថ្មីរបស់ Trump ប៉ុន្តែវាមិនទាន់ត្រូវបានពិភាក្សា លម្អិត នៅឡើយទេ។ លោកប្រធានាធិបតីបាននិយាយថា ៖ខ្ញុំជឿថាវាក៏អាចបង្កើតជាមូលដ្ឋាននៃដំណោះស្រាយសន្តិភាពចុងក្រោយ ។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិកបានដាក់ផែនការនេះ ខណៈដែលភាពស្របច្បាប់របស់ Zelensky នៅក្នុងប្រទេសត្រូវបានបំផ្លាញយ៉ាងខ្លាំងដោយរឿងអាស្រូវពុករលួយ ខណៈដែលកងកម្លាំងរបស់អ៊ុយក្រែននៅជួរមុខនៃជម្លោះបានទទួលរងនូវការធ្លាក់ចុះជាបន្តបន្ទាប់។
យោងតាម Reuters សេតវិមានបានធ្វើការគម្រាមកាត់ផ្តាច់អ៊ុយក្រែនចេញពីជំនួយចារកម្ម និងយោធា ប្រសិនបើក្រុងកៀវបដិសេធទៅលើសំណើរចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី
