លោក Putin លើកឡើងថារុស្សីត្រៀមខ្លួន រួចរាល់ដើម្បីពិភាក្សាផែនការសន្តិភាពថ្មី ឲ្យកាន់តែលំអិត
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាយ៉ាងសំខាន់អំពីព័ត៌មានលម្អិតនៃផែនការសន្តិភាព២៨ចំណុចថ្មីដែលស្នើឡើងដោយសហរដ្ឋអាមេរិកស្តីពីអ៊ុយក្រែន។
លោកPutinបាននិយាយថា រុស្ស៊ីបានទទួលផែនការនេះ តាមរយៈបណ្តាញទំនាក់ទំនងដែលមានស្រាប់ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា វាអាចបង្កើតជាមូលដ្ឋាននៃដំណោះស្រាយសន្តិភាពចុងក្រោយ ប៉ុន្តែអត្ថបទនេះមិនត្រូវបានពិភាក្សាជាមួយរុស្ស៊ីលម្អិតនៅឡើយទេ។
លោកPutinបានកត់សម្គាល់ថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាព និងការដោះស្រាយដោយសន្តិវិធីនៃបញ្ហាក៏ដូចជា ការពិភាក្សាយ៉ាងសំខាន់អំពីព័ត៌មានលម្អិតទាំងអស់នៃផែនការដែលបានស្នើឡើង ។
គួរឲ្យដងដែរថាកិច្ចចរចារុស្ស៊ី-អ៊ុយក្រែនបានជាប់គាំងចាប់តាំងពីជំនួបរវាងលោកPutin និងប្រធានាធិបតីអាមេរិកលោក Donald Turmp កាលពីខែសីហា នៅរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
