ព័ត៌មានអន្តរជាតិ

អាមេរិក ​គំរាម​កាត់​ការ​ផ្គត់ផ្គង់​អាវុធ​ និង​ការ​ចែក​រំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែន ជាថ្នូរឲ្យអ៊ុយក្រែន ទទួលយកផែនការសន្តិភាព

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីរដែលដឹងអំពីបញ្ហានេះថា សហរដ្ឋអាមេរិកបានគំរាម កាត់ផ្តាច់អ៊ុយក្រែនចេញ ពីការស៊ើបការណ៍សម្ងាត់ និងសព្វាវុធក្នុងគោលបំណងជំរុញឱ្យប្រទេសអ៊ុយក្រែន ទទួលយកផែនការសន្តិភាព ដែលបានស្នើឡើង របស់លោកប្រធានាធិបតី Donald Trump ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​ថា អាមេរិក​ចង់​ឲ្យ​ទីក្រុង​កៀវ​ចុះ​ហត្ថលេខា​លើ​ក្របខណ្ឌ​សន្តិភាពនេះ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ។ កាលពីមុនរដ្ឋបាលលោក Trump បានប្រើការគំរាមកំហែងដូចគ្នា ដើម្បីបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រមួយ។

ទីក្រុងគៀវ​បាន​បញ្ជាក់​ថា​ ទទួល​បាន​សេចក្តីព្រាង​ផែនការ​សន្តិភាព​ថ្មី​ពី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ខ្លឹមសារ​របស់​ខ្លួននោះទេ។ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​ដោយ​បញ្ជាក់​ថា​ «ក្នុង​ការ​វាយ​តម្លៃ​របស់​ភាគី​អាមេរិក​» សេចក្តី​ព្រាង​នេះ​អាច​ជួយ​ពង្រឹង​ការទូត​ឡើង​វិញ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ផែនការនេះមាន ២៨ ចំណុច ប៉ុន្តែមិនកំណត់ចំពោះការដកកងកម្លាំងអ៊ុយក្រែនចេញពីផ្នែកនៃ Donbass របស់រុស្ស៊ីដែលរុស្ស៊ីនៅតែគ្រប់គ្រង កាត់បន្ថយកម្លាំងយោធារបស់ប្រទេស និងបោះបង់ការចង់បានរបស់ណាតូ។

ប្រែសម្រួលៈ ណៃ តុលា

To Top