ព័ត៌មានអន្តរជាតិ

រដ្ឋបាលអាកាសចរណ៍ សហព័ន្ធរបស់អាមេរិក ព្រមានអ្នកបើកយន្តហោះទាំងអស់ឱ្យប្រុងប្រយ័ត្ន នៅពេល​ហោះហើរ ក្នុងដែនអាកាសលើប្រទេស វេណេហ្ស៊ុយអេឡា

បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃសុក្របានព្រមានអ្នកបើកយន្តហោះទាំងអស់ឱ្យ “អនុវត្តការប្រុងប្រយ័ត្ន” នៅពេលហោះហើរក្នុងដែនអាកាសលើប្រទេសវេណេហ្ស៊ុយអេឡា “ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងសកម្មភាពយោធាកើនឡើង” នៅជុំវិញប្រទេសនេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សារព្រមានបាននិយាយថា ការគំរាមកំហែងដែលមិនបានបញ្ជាក់ “អាចបង្កឱ្យមានហានិភ័យដែលអាចកើតមានចំពោះយន្តហោះនៅគ្រប់កម្ពស់” ក៏ដូចជាយន្តហោះដែលហោះឡើង និងចុះចតនៅក្នុងប្រទេស និងសូម្បីតែយន្តហោះនៅលើដី។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ខណៈ​រដ្ឋបាល​លោក Trump បាន​បង្កើន​សម្ពាធ​លើ​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolás Maduro។ យោធាសហរដ្ឋអាមេរិកបានធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែករហូតដល់ឆ្នេរសមុទ្រនៃប្រទេសវេណេហ្ស៊ុយអេឡា ពេលខ្លះជាផ្នែកមួយនៃសមយុទ្ធហ្វឹកហ្វឺនដើម្បីក្លែងធ្វើការវាយប្រហារ ហើយបានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ចូលទៅក្នុងតំបន់។

នាវាផ្ទុកយន្តហោះ Ford និងនាវាពិឃាតជាច្រើន គ្រាន់តែជាការបន្ថែមចុងក្រោយបំផុត នៃកងកម្លាំងអាមេរិកដ៏ធំបំផុត ដែលបានប្រមូលផ្តុំនៅសមុទ្រការីបៀន ក្បែរប្រទេសវេណេហ្ស៊ុយអេឡា ជាច្រើនជំនាន់។ រដ្ឋបាលលោក Trump មើលមិនឃើញ Maduro ដែលប្រឈមមុខនឹងការចោទប្រកាន់ពីអំពើភេរវកម្មនៅក្នុងសហរដ្ឋអាមេរិក ជាមេដឹកនាំស្របច្បាប់នៃប្រទេសអាមេរិកខាងត្បូងនោះទេ៕
ប្រែប្រួលៈ ណៃ តុលា

To Top