ប្រមុខការពារជាតិកម្ពុជា ជួបទូតបារាំង ផ្តោតលើការបណ្តុះបណ្តាល នាយទាហាន
ភ្នំពេញ ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានជួបពិភាក្សា ការងារជាមួយលោក អូលីវ្យ រីឆាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដោយផ្តោតសំខាន់លើការ បណ្តុះបណ្តាលនាយទាហាន ។

ជំនួបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ជំនួបខាងលើជាឱកាស នៃការរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិគម្រូផ្នែកការពារ ដែលផ្សារភ្ជាប់ប្រទេសបារាំង និងប្រទេសកម្ពុជា។ កិច្ចពិភាក្សាក៏បានផ្តោតផងដែរ លើឆន្ទៈរួម ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការខាងលើ ក្នុងវិស័យបណ្តុះបណ្តាល នាយទាហាន នៅក្នុងសាលានាយទាហានសកម្ម និងកងមួកខៀវកម្ពុជា ក្នុងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ការបណ្តុះបណ្តាលភាសាបារាំង ក៏ដូចជាទំនាក់ទំនងជាយុទ្ធសាស្រ្ត ៕

