ព័ត៌មានអន្តរជាតិ

ភាគីចិនផ្ញើសារលិខិត ជូនលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការលើកឡើងដ៏ខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ទាក់ទងនឹងបញ្ហាតៃវ៉ាន់

នៅថ្ងៃទី ​២១ ​ខែវិច្ឆិកា ​លោក ​Fu ​Cong ​តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅ​អង្គការសហ​ប្រជា​ជាតិ ​បាន​ផ្ញើសារលិខិតជូនលោក ​Antonio ​Guterres ​អគ្គលេខាធិការ​អង្គការ សហ​ប្រជា​ជាតិ ​ដើម្បី​អធិប្បាយ​ពី​គោលជំហរ ​របស់​រដ្ឋាភិបាលចិន​ ចំពោះ​ការលើកឡើងដ៏ខុសឆ្គង​របស់​លោកស្រី ​Sanae ​Takaichi ​នាយករដ្ឋមន្ត្រី​ជប៉ុន​ទាក់ទង​នឹង​បញ្ហា​តៃវ៉ាន់ ​។

ថ្លែង​ក្នុងសារលិខិត ​លោក ​Fu ​Cong ​បានលើកឡើងថា ​លោកស្រី ​Sanae ​Takaichi ​នាយក​រដ្ឋមន្ត្រីជប៉ុន ​បានប្រើពាក្យសម្តីបង្កហេតុ​យ៉ាង​គឃ្លើន​ពាក់ព័ន្ធ​នឹង​បញ្ហាតៃវ៉ាន់​ខណៈ​ពេល​ចូលខ្លួន​បកស្រាយ​ក្នុងកិច្ចប្រជុំ​នៃ​រដ្ឋ​សភា​ជប៉ុន​ ដោយបានបង្ហាញ​ពី​មហិច្ឆតា​ ចង់​ជ្រៀត​ជ្រែក​ក្នុង​បញ្ហាតៃវ៉ាន់​តាម​រយៈ​កម្លាំងប្រដាប់​អាវុធ​ជា​លើកដំពូង ​បញ្ចេញ​ការគំរាម​កំហែង​ដោយ​កម្លាំង​អាវុធ​ ជា​លើកដំបូង​ចំពោះ​ប្រទេសចិន​ដែល​បាន​បំពាន​ផលប្រយោជន៍​ជា​ស្នូល​របស់ប្រទេសចិន​យ៉ាងកម្រោល ​។ ​ពាក្យសម្តីពាក់ព័ន្ធ​របស់​លោកស្រី ​គឺ ​ខុសឆ្គង​និង​មាន​គ្រោះថ្នាក់​ខ្លាំង ​វា​មាន​ចរិតអាក្រក់​និង​ផលប៉ះពាល់​ខ្លាំង​បំផុត ​។

លោក ​Fu ​Cong ​បានសង្កត់ធ្ងន់ថា ​តៃវ៉ាន់គឺជាទឹកដីដ៏ពិសិដ្ឋរបស់ចិន ​។ ​ប្រសិនបើ​ភាគី​ជប៉ុន ​ហ៊ានជ្រៀតជ្រែក​ក្នុង​កិច្ចការច្រកសមុទ្រតៃវ៉ាន់​ដោយ​កម្លាំងប្រដាប់អាវុធ​ដែល​បង្ក​ជា​ទង្វើ​ឈ្លាន​ពាន ​នោះ ​ភាគីចិន​នឹង​អនុវត្ត​យ៉ាង​ដាច់ខាត ​នូវ​សិទ្ធិស្វ័យការពារ​ដែល​«ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ»និង​ច្បាប់អន្តរជាតិ​បានផ្តល់នោះ ដើម្បី​គាំពារ​យ៉ាងមុតមាំ​នូវ​អធិបតេ​យ្យភាព ​និង​បូរណភាព​ទឹកដី ​៕

To Top