ព័ត៌មានអន្តរជាតិ

លោក​នាយករដ្ឋមន្ត្រី​ចិន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ ដំណាក់កាល​ទីមួយ ​នៃកិច្ចប្រជុំ​កំពូល​លើកទី​២០ របស់​ថ្នាក់ដឹកនាំ​​​ប្រទេស G20​ និងថ្លែង​សុន្ទរកថា​

កាលពីថ្ងៃទី២២ ​ខែវិចិ្ឆកា​ តាមម៉ោង​ក្នុងតំបន់ ​លោក Li Qiang ​នាយករដ្ឋមន្ត្រីចិន ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ​ដំណាក់កាល​ទីមួយ នៃ​កិច្ចប្រជុំកំពូល​លើកទី២០ ​របស់ថ្នាក់ដឹកនាំ​​​ប្រទេស G20 ​នៅក្រុង​ Johannesburg ​និងថ្លែងសុន្ទរកថា ​ក្រោម​ប្រធានបទ​ “បរិយាប័ន្ននិង​កំណើន សេដ្ឋកិច្ច​ជានិរន្តរភាព​”។ លោក Matamela ​Cyril ​Ramaphosa ​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង បាន​អញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំ​លើកនេះ ។

លោក Li Qiang ​បានថ្លែងថា ​លោក Xi ​Jinping ប្រធានរដ្ឋចិន​ បានលើកឡើង​ក្នុង​កិច្ចប្រជុំកំពូល​លើកទី១៧ ​របស់ថ្នាក់ដឹកនាំ​​ប្រទេស G20 ថា ​សាមគ្គីភាព​គឺជាកម្លាំង​ ការបំបែក​បំបាក់គឺគ្មាន​ផ្លូវចេញទេ ។​ ប្រឈមមុខនឹង​ ​សេដ្ឋកិច្ច​ពិភពលោក​​ដែលងើប​ឡើងវិញ​ ដោយ​កម្លាំងទន់ខ្សោយ​ យើងគួរតែ​ប្រកាន់ខ្ជាប់​ការរួមគ្នាពុះពារ​គ្រប់ឧបសគ្គ​ គាំពារពាណិជ្ជកម្ម​សេរីយ៉ាង​ម៉ុតមាំ ​និង​កសាងសេដ្ឋកិច្ច​ពិភពលោក ​បែប​បើកទូលាយ ។ ​ភាគីចិនបាន​ចេញផ្សាយ ​សកម្មភាព​របស់ចិន​ក្នុងការអនុវត្ត​ប្រកបដោយ​ភាពជាក់ស្តែងនូវ​ 《គំនិតផ្តួចផ្តើម​នៃ​​​ប្រទេស G20 ​ស្តីពី​ការគាំទ្រ ​ការធ្វើ​ឧស្សាហូបនីយកម្ម​របស់អាហ្វ្រិក​ និងប្រទេស​អភិវឌ្ឍន៍​តិចតួច​》 ​គាំទ្រ​ ការបន្ធូរ​បំណុល របស់​ប្រទេសកំពុង​អភិវឌ្ឍន៍​ ​រួមជាមួយ​អាហ្វ្រិកខាងត្បូង​លើកឡើង ​《គំនិតផ្តួចផ្តើម​ស្តីពី​ការ​គាំទ្រការធ្វើ​ទំនើបកម្មនៅអាហ្វ្រិក​》 ព្រមទាំងនឹង​បង្កើត​វិទ្យាស្ថាន ​អភិវឌ្ឍន៍សកល ​ដើម្បី​ជំរុញឱ្យប្រទេស​នីមួយៗ​អភិវឌ្ឍរួមគ្នា ។

ថ្នាក់ដឹកនាំ​ដែលបានចូលរួម​កិច្ចប្រជុំនេះ បានថ្លែងថា ​ពិភពលោក​បច្ចុប្បន្ននេះ​ប្រឈម​មុខ នឹង​បញ្ហាប្រឈម​ជាច្រើន ​អស្ថិរភាព​និងភាពមិន​ប្រាកដប្រជា​បានកើនឡើង​ជាបន្ត​បន្ទាប់ ។ ​រដ្ឋសមាជិក នៃ​​​​ប្រទេស G20 ​គួរតែបង្កើន​សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការ ​គាំពារ​ពហុភាគីនិយម​ គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ​ដែល​ចាត់ទុក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកជាស្នូល​ ដើម្បីជំរុញ​ ការសម្រេចបាននូវ​កំណើនជា​និរន្តរភាព ​ប្រកបដោយ​ភាពខ្លាំងក្លា ​តុល្យភាព​និងបរិយាប័ន្ន ៕

To Top