មហោស្រពល្ខោនអូប៉េរ៉ា អន្តរជាតិភ្នំពេញ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅសាលមហោស្រពណាបា ណាហ្កាវើលដ៏ រាជធានីភ្នំពេញ
ភ្នំពេញ ៖ ព្រឹត្តិការណ៍មហាស្រពល្ខោន អូប៉េរ៉ាអន្តរជាតិភ្នំពេញ គ្រោងនឹងរៀបចំធ្វើឡើង នៅណាហ្កាវើលដ៏ រាជធានីភ្នំពេញ នៅថ្ងៃទី១២ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រុមហ៊ុនរៀបចំ នឹងធ្វើឱ្យមហោស្រពល្ខោនអូប៉េរ៉ា លេចធ្លោជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ។

កិច្ចសហការនេះជាការចាប់ផ្ដើមនៃ នវានុវត្តន៍វប្បធម៌ ប្រកបដោយចីរភាព រួមទាំងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក និងជាស្តង់ដារថ្មីសម្រាប់ចីរភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន និងអ្នករៀបចំមហោស្រពនេះ បានឱ្យដឹងថា កិច្ចសហការរយៈពេល ៣ឆ្នាំជាមួយណាហ្កាវើលដ៏ ផ្ដល់នូវសិទ្ធិផ្ដាច់មុខ ក្នុងការប្រើប្រាស់ រោងមហាស្រព NABA ដែលមាន ២០០០កៅអី នៅណាហ្កា២ សម្រាប់រៀបចំ ស៊េរីព្រឹត្តិការណ៍វប្បធម៌ និងការកម្សាន្តនានា ដោយចាប់ផ្ដើមពីការសម្ដែងរឿង Don Giovanni របស់លោក Mozart នៅថ្ងៃទី១២ និងទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ។កិច្ចព្រមព្រៀងនេះរួមមានការគាំទ្រទីកន្លែង ការផ្ដល់សេវាបដិសណ្ឋារកិច្ច និងគំរូនៃការចែករំលែកចំណូល ដែលធានានូវកំណើន ប្រកបដោយចីរភាព សម្រាប់ឆាកល្ខោន អូប៉េរ៉ារបស់កម្ពុជា ។
ស្របតាមការប្ដេជ្ញាចិត្ត អព្យាក្រឹតភាព កាបូនរបស់ពិធិបុណ្យ មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំបេញ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Vireak Buntham Express និង TADA Cambodia ដើម្បីបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ( EVs ) ឱ្យបានច្រើនបំផុត សម្រាប់ការដឹកជញ្ជូនសិល្បករ អ្នកបច្ចេកទេស និងភ្ញៀវVIP ពេញមួយរយៈពេលផលិតកម្ម ។ ក្រុមហ៊ុន Vireak Buntha ដែលជាក្រុមហ៊ុនដំណើរការរថយន្តដឹកអីវ៉ាន់ និងឡានក្រុងប្រណីតអគ្គិសនីដំបូងគេរបស់កម្ពុជារវាងទីក្រុងធំៗ និង TADA ជាមួយនឹងយានយន្តអគ្គិសនី ដែលកំពុងពង្រីកខ្លួន និង គំរូសេវាហៅរថយន្ត ដោយមិនគិតកម្រៃជើងសារ នឹងផ្ដល់នូវដំណោះស្រាយ ដឹកជញ្ជូនតាមផ្លូវគោក ដែលមានការបំភាយឧស័្មនទាប ដែលកាត់បន្ថយផល ប៉ះពាល់កាបូនបានយ៉ាងច្រើន ។

ក្រោមការដឹកនាំសិល្បៈរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស និងអ្នកដឹកនាំរឿងជនជាតិអ៊ីតាលីដ៏ល្បីល្បាញ Vincenzo Grisostomi Traveglini ពិធីបុណ្យនេះនឹងបង្ហាញស្នាដៃសំខាន់ៗចំនួន៣ គឺ Don Giovanni 2025 , La Boheme 2026 ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី២០ និងLa Traviata 2027 ។
Don Giovanni ៖ ជំហរដំបូងបង្អស់លើពិភពលោក ក្នុងការប្ដេជ្ញាចិត្តលើបរិស្ថាន
ការសម្ដែងល្ខោនអូប៉េរ៉ា Don Giovanni របស់លោក Mozart នៅខែធ្នូ ឆ្នាំ ២០២៥ នឹងក្លាយជាល្ខោនអូប៉េរ៉ាដំបូងគេ បង្អស់លើពិភពលោកដែលធ្វើការគណនា និងទូទាត់សងទាំងស្រុងនូវផលប៉ះពាល់កាបូនរបស់ខ្លួន ដោយរាប់បញ្ចូលទាំងបុគ្គលិក អ្នកសម្ដែង ព្រមទាំងការធ្វើដំនើរ និងការស្នាក់នៅរបស់ទស្សនិកជនទាំងមូលផងដែរ ។

លោក Jacgues Guichandut នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia និងជានាយកផលិតកម្ម បានពន្យល់ថា សម្រាប់ការសម្ដែងដែល គួរតែក្លាយជាលើកដំបូង បង្អស់ទូទាំងពិភពលោក ផលប៉ះពាល់កាបូន សរុបនៃព្រឹត្តិការណ៍នឹង ត្រូវបានវាស់វែង យ៉ាងទូលំទូលាយ ។ នេះបានកំណត់ នូវស្ដង់ដារថ្មីមួយ ដោយគ្រប់ដណ្ដើប់លើប្រភព នៃផលប៉ះពាល់ទាំងអស់ ដែលបង្ហាញថា ការសម្ដែងលំដាប់ថ្នាក់ពិភពលោក និងការទទួលខុសត្រូវបរិស្ថាន អាចដើរទន្ទឹមគ្នាបាន ។
លោកបន្តថាផលិតកម្មនេះ នឹងប្រមូលផ្ដុំសិល្បករអន្តរជាតិ និងក្នុង្សរុកសរុបជាង៨០នាក់ រួមមានជនជាតិអ៊ីតាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី វង់តន្ត្រីស៊ីមហ្វូនីចំនួន៤០រូប ដែលមានតន្រ្តីករមកពីសមាគមវង តន្ត្រីយុវជនអង្គរ ( Angkor Youth Orchestra Association ) និងសិល្បករសៀក និងរបាំមកពីអង្គគារ ហ្វារពន្លឺសិល្បៈ ៕
