ក្រុមហ៊ុន ខារ៉ាបាវ និង មី ម៉ាម៉ា របស់ថៃ កំពុងត្អូញត្អែរពីការខាតបង់ រាប់រយលាន ដល់រាប់ពាន់លានបាត ដោយសារតែការកើនឡើង ជាតិនិយមនៅកម្ពុជា និងការរំខាន ដោយសារបញ្ហាព្រំដែន
បរទេស ៖ សាជីវកម្មធំ ៗ របស់ថៃ ចាប់ពីភេសជ្ជៈខារ៉ាបាវរហូតដល់មីម៉ាម៉ា បាមរាយការណ៍ពីការខាតបង់ប្រាក់ ចំណូលក្នុងត្រីមាសទី ៣ យ៉ាងច្រើន ដោយសារតែការកើនឡើង ជាតិនិយមនៅកម្ពុជា និងការរំខានដោយសារ បញ្ហាព្រំដែន។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សាជីវកម្មធំ ៗ របស់ថៃកំពុងដំណើរ ការផែនការបន្ទាន់បន្ទាប់ពីជម្លោះ ការទូតរយៈពេលប្រាំខែ រវាងប្រទេសថៃនិងកម្ពុជា បាននាំឱ្យមានការ ធ្លាក់ចុះយ៉ាងខ្លាំង នៃការលក់នៅទូទាំងព្រំដែន។
ធុរកិច្ចថៃកំពុងប្រឈមមុខនឹងផលប៉ះពាល់ យ៉ាងច្បាស់លាស់ក្រឡែត នៅក្នុងត្រីមាសទី ៣ ដោយក្រុមហ៊ុនធំ ៗ បានវាយតម្លៃប្រាក់ចំណូល ដែលបាត់បង់ចាប់ពី រាប់សិបលាន ទៅរាប់ពាន់លានបាត។
ជម្លោះដែលអូសបន្លាយ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនង អន្តរជាតិកាន់តែតានតឹងប៉ុណ្ណោះទេ ប៉ុន្តែបានរំខានដល់ពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ជាប្រពៃណី និងទីផ្សារទំនិញថៃដែលពេញ និយមនៅកម្ពុជា។
លោក Sathien Sathientham នាយកប្រតិបត្តិ នៃក្រុមហ៊ុន Carabao Group បានរាយការណ៍ថា ខណៈដែលភេសជ្ជៈប៉ូវកម្លាំង “Carabao Daeng” ទទួលបានចំណែកទីផ្សារ ក្នុងស្រុកក្នុងឆ្នាំនេះ តែទីផ្សារកម្ពុជាត្រូវបានរង ផលប៉ះពាល់យ៉ាងខ្លាំង។
លោក Pan Paniangvait នាយកប្រតិបត្តិនៃក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ “ម៉ាម៉ា” បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់ ដែលមានចំនួន 17-18% នៃការនាំចេញរបស់ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋានផលិតកម្ម ក្នុងស្រុកដែលបានបង្កើតឡើង ជាយូរមកហើយ។
លោក Pan Paniangvait នាយកប្រតិបត្តិនៃក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ “ម៉ាម៉ា” បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់ដែលមានចំនួន 17-18% នៃការនាំចេញរបស់ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋានផលិតកម្មក្នុងស្រុក ដែលបានបង្កើតឡើងជាយូរមកហើយ។
លោក Pan Paniangvait នាយកប្រតិបត្តិ នៃក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ “ម៉ាម៉ា” បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារ នាំចេញដ៏សំខាន់ ដែលមានចំណែក 17-18% នៃការនាំចេញរបស់ ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋាន ផលិតកម្ម ក្នុងស្រុក ដែលបានបង្កើតឡើងជាយូរមកហើយ។
ប៉ុន្តែក្រុមហ៊ុនមីយក្សរបស់ថៃ នេះបានឃើញការលក់ក្នុងត្រីមាសទី៣ ធ្លាក់ចុះ 12.17% ជាមួយនឹងការលក់ទីផ្សារអន្តរជាតិ ធ្លាក់ចុះ 29.58% ៕
ប្រែសម្រួលៈ ណៃ តុលា
