ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យកោះហៅបុរស ២នាក់ ជិះម៉ូតូកាងរថយន្តម្ចាស់ខ្លួន ហើយប្រើពាក្យ សម្ដីមិនសមរម្យ ទៅលើអ្នកដទៃ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការ នគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា ឲ្យកោះហៅ បុរសចំនួន ២នាក់ ដែលជិះម៉ូតូកាង រថយន្តម្ចាស់របស់ខ្លួន ហើយបានប្រើពាក្យសម្ដី មិនសមរម្យទៅលើ អ្នកដទៃ ដែលធ្វើដំណើរ តាមផ្លូវសាធារណៈ។

តាមបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី២៥ វិច្ឆិកា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ខ្ញុំបាទបានឃើញ រូបភាព និងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ ។ ខ្ញុំបានដាក់បទបញ្ជាឲជំនាញ កោះហៅមកសួនាំអំពីសកម្មភាព តាមដងផ្លូវសាធារណៈបែបនេះ (សូមកុំធ្វើទង្វើឲមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ)»៕


