បុរស២នាក់ ដើរតួជាអង្គរក្ស ចុះមកគំរាមគេឯង នៅតាមផ្លូវសាធារណៈ បានកោះហៅមកសួរនាំ
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមដើរតួជាអង្គរក្ស ដែលធ្វើឲ្យមានការភ័យខ្លាច អ្នកធ្វើដំណើរ តាមដងផ្លូវសាធារណៈ ដែលល្បីក្នុងបណ្ដាញសង្គម ត្រូវបានកោះហៅមកសួរនាំ និងអប់រំណែនាំឲ្យបញ្ឈប់ សកម្មភាពបែបនេះបន្តទៀត។

ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហាញក្នុង សង្គមហ្វេសប៊ុកនាថ្ងៃ២៦ វិច្ឆិកា បានឲ្យដឹងថា ពួកគេបានមកដល់ស្នងការ នគរបាលរាជធានីហើយ ។ លោកសង្កត់ធ្ងន់ថា បើនៅមានបែបនេះទៀត ត្រូវបញ្ឈប់ជាបន្ទាន់ ។ ដោយ

លោកស្នងការបញ្ជាក់ថា “ខ្ញុំមិនអនុញ្ញាតឱ្យមានបែបនេះក្នុងសង្គម ដែលប្រជាជនយើងស្អប់ខ្ពើមនោះទៀតទេ” ។
ការអញ្ជើញពួកគេមកដល់ស្នងការក្រុងនេះ បន្ទាប់ពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានប្រកាសបញ្ជាឲ្យកោះហៅបុរសនាក់ នេះមកសួរនាំរកមូលហេតុ ក្រោយពីឃើញទង្វើមិនគប្បីរបស់បុគ្គលទាំងពីរនេះ គ្រាន់តែគេវ៉ារថយន្តមេរបស់ខ្លួន ហើយមកគំរាមបុរសម្នាក់ ជាអ្នកបើកឡានវ៉ានោះ៕


