ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Axios ផ្សាយថា លោក Donald Trump ត្រៀមរួចហើយ ដើម្បីពិភាក្សាដោយផ្ទាល់ ជាមួយប្រធានាធិបតី វ៉េណេស៊ុយអេឡា Nicolas Maduro

បរទេស ៖ សារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃអង្គារនេះដោយដកស្រង់ សម្តីមន្ត្រីរដ្ឋបាលអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទោះបីជាមានការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់លោក Nicolas Maduro ជាប្រធានអង្គការភេរវករក៏ដោយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការក្រុម “Cartel of the Suns” ដែលជាបណ្តាញឧក្រិដ្ឋកម្មដែលត្រូវបានគេចោទប្រកាន់ថា ធ្វើប្រតិបត្តិការក្នុងសេវាកម្មសន្តិសុខរបស់ប្រទេសវេណេហ្ស៊ុយអេឡា ជាអង្គការភេរវករបរទេស ដោយដាក់ក្រុមនេះនៅក្នុងប្រភេទ ដូចគ្នាទៅនឹងក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ។ ដោយបានប្រកាសពីជំហាននេះកាលពីថ្ងៃចន្ទ រតនាគារជាតិសហរដ្ឋអាមេរិក បានរំលឹកឡើងវិញ នូវការចោទប្រកាន់ដ៏យូរមកហើយថា លោក Nicolas Maduro ដែលមានភាពស្របច្បាប់ក្នុងជម្លោះ នៅទីក្រុងវ៉ាស៊ីនតោន ដឹកនាំក្រុម Cartel of the Suns ។

យោងតាមសារព័ត៌មាន Axios ការផ្លាស់ប្តូរបែបនេះរបស់លោក Trump គឺជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុង “កាំភ្លើងការទូត ឬឥទ្ធិពលគោលនយោបាយ” របស់គាត់ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ហើយអាចបង្ហាញថា ការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិក ឬប្រតិបត្តិការលើដីទំនងជាមិនអាចទៅរួចក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

វិធានការដែលបានរាយការណ៍ អាចធ្វើឡើងបន្ទាប់ពីការវាយប្រហារ “អំពើភេរវកម្ម” របស់សហរដ្ឋអាមេរិក ជាច្រើនសប្តាហ៍លើទូកនៅឆ្នេរសមុទ្រ វេណេហ្ស៊ុយអេឡា ដែលបានសម្លាប់មនុស្សប្រហែល ៨០ នាក់។

មន្ត្រីអនាមិកម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់ Axios ថា “គ្មាននរណាម្នាក់គ្រោងនឹងចូលទៅបាញ់ លោក Nicolas Maduro ឬចាប់គាត់ទេ នៅពេលនេះ។ មន្ត្រីរូបនេះបានបន្ថែមថា៖ «ក្នុងពេលនេះ យើងនឹងបំផ្ទុះទូកដឹកជញ្ជូនថ្នាំញៀន។ យើងនឹងបញ្ឈប់ការជួញដូរគ្រឿងញៀន»៕
ប្រែសម្រួលៈ ណៃ តុលា

To Top