ណេស៊ុយអេឡា៖ ការវាយប្រហារដោយមីស៊ីល របស់អាមេរិក នៅតំបន់ការីប៊ីន រំលោភសិទ្ធិមនុស្ស
ការ៉ាកាស៖ ការវាយប្រហារដោយមីស៊ីល របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទូកនៅក្នុងតំបន់ការ៉ាប៊ីន រំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស នេះបើយោងតាមសម្តី របស់អគ្គព្រះរាជអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab ។
លោក Saab បាននិយាយអំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិថា “ពួកគេបានរំលោភច្បាប់ អន្តរជាតិ” អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ក៏ដូចជា “សន្ធិសញ្ញាសិទ្ធិមនុស្សទាំងអស់”។ លោក Saab បានបន្ថែមថា “ប្រសិនបើនាវាមិនបង្កគ្រោះថ្នាក់ភ្លាមៗនោះទេ ការប្រើប្រាស់កម្លាំងដ៏សាហាវ គឺជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ”។
លោក បានសង្កត់ធ្ងន់ថា “វេណេស៊ុយអេឡាមិនផលិតកូកាអ៊ីន ឬកញ្ឆានោះទេ” ដោយកត់សម្គាល់ថា យោងតាមតួលេខពីអង្គការសហប្រជាជាតិ “គ្រឿងញៀនតិចជាង ៥ ភាគរយដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក” ឆ្លងកាត់ប្រទេសវេណេស៊ុយអេឡានោះទេ។
លោកបានបន្ដថា ក្នុងរយៈពេលប្រាំបីឆ្នាំ ចុងក្រោយនេះ ការិយាល័យរដ្ឋ អាជ្ញាបានដាក់ពាក្យ បណ្តឹងពីបទជួញ ដូរគ្រឿងញៀនចំនួន ៦០.៨២០ ករណីប្រឆាំងនឹងជនជាតិវេណេស៊ុយអេឡា ដែលបណ្តាលឱ្យមានការផ្តន្ទាទោសចំនួន ២១.៣៧០ នាក់ និងបានចូលរួមក្នុងរឹបអូសគ្រឿងញៀនជាង ៣៧០ តោន៕
ប្រែសម្រួល ឈូក បូរ៉ា
