បាញ់ប្រហារស្លាប់៤នាក់ នៅភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា និងរបួសយ៉ាងហោចណាស់ ១០នាក់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្ស យ៉ាងហោច៤នាក់ បានបាត់បង់ជីវិតនិង ១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារ មួយកាលពីយប់ថ្ងៃសៅរ៍ ក្នុងអំឡុងពេលជួបជុំគ្រួសារ មួយនៅក្នុងទីក្រុង Stockton ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

ការបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ។លោក Heather Brentដែលជា អ្នកនាំពាក្យការិយាល័យតម្រួតនៃទីក្រុង San Joaquin បាននិយាយក្នុងបទសម្ភាសន៍មួយថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រមាណជា២រសៀលនៅថ្ងៃអាទិត្យហើយជនរង គ្រោះរួមមានទាំងអនីតិជន និងមនុស្សពេញវ័យ។
លោក Brent បាននិយាយថា ជនសង្ស័យមកដល់ពេលនេះនៅបន្តការគេចខ្លួននៅលើយហើយមិនទាន់មានការចាប់ខ្លួនអ្នកពាក់ព័ន្ធនោះទេ ។ ការិយាល័យ ទទួលបន្ទុក កិច្ចការងារបានបង្ហោះហ្វេសប៊ុកថា ៖ការចង្អុលបង្ហាញដំបូងបង្ហាញថា នេះអាចជាឧប្បត្តិហេតុ ដែលបានរៀបចំទុកជាមុន ហើយអ្នកស៊ើបអង្កេតកំពុងស្វែង រកគ្រប់លទ្ធភាពទាំងអស់។
យោងតាមអភិបាលរងក្រុង Stockton លោក Jason Lee បាននិយាយថា ៖ការបាញ់ប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងនៅក្នុង ពិធីខួបកំណើតរបស់កុមារម្នាក់នៅឯក្នុងហាង ការ៉េមមួយកន្លែង។
ទោះបីជាយ៉ាងណាក្តីអាជ្ញាធរនៅមិនទាន់បញ្ចេញព័ត៌មាន លម្អិតអំពីជនសង្ស័យ ឬមូលហេតុដែលអាចកើតមាននៅឡើយទេ ហើយកាលៈទេសៈដែលឈានដល់ការបាញ់ប្រហារ នៅមិនទាន់ច្បាស់នៅឡើយទេ។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ត្រូវបានរាយការណ៍ប្រាប់ឲ្យដឹង អំពីហេតុការណ៍នេះរួចរាល់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
