ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ដល់ទៅ 1.5% អំឡុងពេលអាមេរិក បិទដែនអាកាស Venezuelan ដែលជាប្រទេស ផលិតប្រេងដ៏សំខាន់

បរទេស៖ តម្លៃប្រេងបានកើន ឡើងដល់ទៅ 1.5% នៅថ្ងៃចន្ទ បន្ទាប់ពីសមាជិក អង្គការ OPEC+ បានបញ្ជាក់ជាថ្មីអំពីផែនការ ផ្អាកការកើនឡើងផលិតកម្ម នៅក្នុងត្រីមាសទីមួយ នៃឆ្នាំក្រោយ ហើយការរំពឹងទុក នៃសកម្មភាព របស់សហរដ្ឋអាមេរិក ប្រឆាំងនឹង ប្រទេសផលិតប្រេងគឺ Venezuela គឺមិនបានដោះស្រាយទីផ្សារនោះទេ។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent ក្រោយមកបានកាត់បន្ថយការកើនឡើង 0.98% ឬ នៅត្រឹម ៦២,៩៩ដុល្លារ ក្នុងមួយធុង ។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៥៩,១២ ដុល្លារ កើនឡើង 57 សេន ឬ 0.99% ។

អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដំបូងបានព្រមព្រៀងគ្នាលើការផ្អាកនៅដើមខែវិច្ឆិកា ដោយបានបន្ថយការជំរុញមួយដើម្បីទទួលបានចំណែកទីផ្សារឡើងវិញ ចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃការផ្គត់ផ្គង់។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ អង្គការ OPEC+ បាននិយាយថា ខ្លួន “បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការទទួលយក វិធីសាស្រ្តប្រុងប្រយ័ត្ន និងរក្សាភាពបត់ បែនពេញលេញ ដើម្បីបន្តផ្អាក ឬបញ្ច្រាសការកែសម្រួល ផលិតកម្មស្ម័គ្រចិត្តបន្ថែម”។

ចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបិទដែនអាកាស Venezuelan បានបង្កើតភាពមិនច្បាស់លាស់ថ្មីនៅក្នុងទីផ្សារប្រេង ដោយសារប្រទេសអាមេរិកខាងត្បូងមួយនេះ គឺជាប្រទេសផលិតប្រេងដ៏សំខាន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top