ព័ត៌មានអន្តរជាតិ

អាមេរិក ទម្លាក់អត្រាពន្ធគយ លើកូរ៉េខាងត្បូងពី ២៥ ភាគរយ មក១៥ភាគរយ និងកំពុងដកចេញពន្ធ លើគ្រឿងបន្លាស់ យន្តហោះថែមទៀត

បរទេស ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា អត្រាពន្ធទូទៅលើការនាំចូល ពីប្រទេសកូរ៉េខាងត្បូង រួមទាំងរថយន្តនឹងធ្លាក់ចុះមកត្រឹម 15% វិញ គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ពីព្រោះកូរ៉េខាងត្បូង បានដាក់ចេញច្បាប់នៅក្នុងសភា ដើម្បីអនុវត្តការប្តេជ្ញាចិត្តវិនិយោគ របស់សហរដ្ឋអាមេរិក ជាយុទ្ធសាស្ត្ររបស់ប្រទេស។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានបង្ហោះនៅលើ X លោក Lutnick បាននិយាយថា ការផ្លាស់ប្តូរនេះ បានបើក “អត្ថប្រយោជន៍ពេញលេញ” នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់កូរ៉េខាងត្បូង ជាមួយប្រធានាធិបតី Donald Trump ។

លោកបន្តថា “ជាការឆ្លើយតប សហរដ្ឋអាមេរិកនឹងបន្ទាបពន្ធគយ មួយចំនួននៅក្រោមកិច្ច ព្រមព្រៀងនេះ រួមទាំងពន្ធ លើរថយន្ត – មកត្រឹម 15% ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ។ យើងក៏កំពុងដកចេញពន្ធ លើគ្រឿងបន្លាស់យន្តហោះ ហើយនឹង ‘ដក’ អត្រាទៅវិញទៅមក របស់ប្រទេសកូរ៉េ ដើម្បីផ្គូផ្គងប្រទេសជប៉ុន និងសហភាពអឺរ៉ុប។

កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក៏បានកំណត់ពន្ធលើសន្តិសុខជាតិ នាពេលអនាគតលើឧបករណ៍អេឡិចត្រូនិក និងឱសថនៅកម្រិត 15% ដោយដាក់កូរ៉េខាងត្បូងឱ្យឈរជើង ស្មើភាពជាមួយ គូប្រជែងសំខាន់ៗនៅអាស៊ី ជប៉ុន និងកោះតៃវ៉ាន់។

កន្លងមក សហរដ្ឋអាមេរិក បានយកពន្ធ 25% លើការនាំ ចូលពីកូរ៉េខាងត្បូង រួមទាំងពន្ធលើរថយន្ត ដែលទាក់ទងនឹងសន្តិសុខជាតិ ដែលបានហៅក្រោមផ្នែកទី 232 នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ 1962 និងពន្ធ “ទៅវិញទៅមក” ដែលហៅថា ច្បាប់អំណាចសេដ្ឋកិច្ច គ្រាអាសន្នអន្តរជាតិឆ្នាំ 1977 ។
ប្រែសម្រួលៈ ណៃ តុលា

To Top