កម្ពុជា-អុីស្រាអែល ចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ
ហ៊្សេរុយសាឡិម ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្គីដន សាអា (Gideon Sa’ar) រដ្ឋមន្រ្តីក្រសួង ការបរទេស នៃរដ្ឋអុីស្រាអែល បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ ដែលបើកទំព័រដំបូង នៃការផ្លាស់ប្តូរកម្លាំង ពលកម្មជាមួយគ្នា ទៅវិញទៅមក ដែលនឹងកំណត់នូវយន្តការ និងអាចផ្តល់ឱកាស ដល់ប្រជាពលរដ្ឋកម្ពុជា អាចពិចារណាក្នុងការទៅធ្វើការងារ លើវិស័យកសិកម្ម និងវិស័យផ្សេងទៀត នៅពេលដ៏ខ្លីខាងមុខនេះ។

អុីស្រាអែល ជាប្រទេសមានបច្ចេកទេស ទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវ ការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបាន ប្រាក់ឈ្នួលខ្ពស់ ដែលធ្វេីឱ្យអុីស្រាអែល គឺជាគោលដៅទីផ្សារការងារ របស់ពលករប្រទេស ជាច្រេីនដែលចង់ធ្វេីការ៕


