ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី​ វាយដណ្តើមបានទីក្រុងធំចំនួន២​ ពីកងទ័ពអ៊ុយក្រែន

មូស្គូ៖​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានជូនដំណឹងថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុង​ Krasnoarmeysk ក្នុងតំបន់ Donetsk និងទីក្រុង​ Volchansk ក្នុងតំបន់ Kharkov។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ប្រធានាធិបតីបានទទួលរបាយការណ៍ ពីប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់ អាវុធរុស្ស៊ី លោក Valery Gerasimov មេបញ្ជាការកង កម្លាំងកណ្តាល លោក Valery Solodchuk និងមេបញ្ជាការ កងកម្លាំងខាងកើត លោក Andrei Ivanayev។

នៅក្នុងរបាយការណ៍របស់លោក លោក Gerasimov បានប្រកាសពីការដណ្តើមយកទីក្រុង​ Krasnoarmeysk និង Volchansk ព្រមទាំងរៀបរាប់លម្អិតអំពីលទ្ធផលនៃប្រតិបត្តិការ វាយលុកនៅក្នុងតំបន់ផ្សេងទៀត។

លោក Solodchuk បានធ្វើរបាយការណ៍មួយ ស្តីពីវឌ្ឍនភាពក្នុងការលុបបំបាត់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​ ដែលឡោមព័ទ្ធនៅក្នុងតំបន់ជុំវិញ នៃតំបន់ Krasnoarmeysk-Dimitrov ដោយប្រកាសជាពិសេសថា ភាគខាងត្បូងនៃតំបន់​ Dimitrov ឥឡូវនេះស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី។

នៅក្នុងនោះដែរ​ លោក Ivanayev បានរាយការណ៍អំពីវឌ្ឍនភាព ក្នុងការដណ្តើមយកតំបន់ Zaporizhzhia និងតំបន់ Dnepropetrovsk​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ivanayev បានប្រកាសថា កម្លាំង របស់លោកបានទៅដល់ទន្លេ Gaichur ហើយអង្គភាព នៃកងទ័ពប្រដាប់ អាវុធចម្រុះទី៥​ ឥឡូវនេះកំពុងចាប់ផ្តើមប្រតិបត្តិការ ដើម្បីដណ្តើមយកទីក្រុង Gulyaipole នៅក្នុងតំបន់ Zaporizhzhia៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top