ព័ត៌មានអន្តរជាតិ

លោក Merz របស់ប្រទេសអាល្លឺម៉ង់ បានប្រឆាំងនឹង «សន្តិភាពដែលកំណត់» លើប្រទេសអ៊ុយក្រែន

ប៊ែរឡាំង៖​ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា ប្រទេសអាល្លឺម៉ង់​ ប្រឆាំងនឹង «សន្តិភាពដែលកំណត់» ណាមួយលើប្រទេសអ៊ុយក្រែន។

លោក Merz បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលកំពុងទស្សនកិច្ច នៅទីក្រុងប៊ែរឡាំង។

លោកបានឧ្យដឹងក្នុងអំឡុង ពេលសន្និសីទសារព័ត៌មានថា «គ្មានការសម្រេចចិត្តអំពីអ៊ុយក្រែន និងអឺរ៉ុប​ ដោយគ្មានជនជាតិ អ៊ុយក្រែន និងគ្មានជនជាតិអឺរ៉ុបនោះទេ» ដោយបន្ថែមថា ប្រទេសអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន មានគោលបំណងបន្តគាំទ្រអ៊ុយក្រែន និងនាំទីក្រុងមូស្គូ​ មកកាន់តុចរចា។

លោក Merz បានកត់សម្គាល់ថា ការពិភាក្សាថ្មីៗនេះ នៅទីក្រុងហ្សឺណែវ​ បាននាំឱ្យមានវឌ្ឍនភាពដំបូង ឆ្ពោះទៅរកផែនការសន្តិភាព ដោយបន្ថែមថា ប្រទេសអាល្លឺម៉ង់ កំពុងទាក់ទង ជាប្រចាំជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក ក្នុងកម្រិតទីប្រឹក្សា។

លោក Tusk ក៏បានសម្តែងការគាំទ្រ ចំពោះអ៊ុយក្រែនផងដែរ ដោយកត់សម្គាល់ពីកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ក្នុងការពង្រឹងសន្តិសុខ របស់អឺរ៉ុបរួមគ្នា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top