ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានអញ្ជើញចូលរួម ​ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង ខេត្តកំពង់ស្ពឺ​ ក្រោម​អធិបតីភាព​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌…

កំពង់ស្ពឺ ៖ នា​រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសផ្ទេរ តែងតាំងនិងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ​ ក្រោម​អធិបតីភាព​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​​ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម​​​​​ និងដោយមានការអញ្ចើញចូលរួមពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក កង​ វណ្ណរ៉ូ​ អភិបា​ល​រងខេត្ដ ជាតំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត​​ លោក ជាសមាជិក នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, លោកប្រធានសាលាឧទ្ធរណ៍ខេត្តកំពង់ស្ពឺ, លោកអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តកំពង់ស្ពឺ, ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត​ រួមនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺ​​ចូលរួមផងដែរ​ ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ត​កំពង់ស្ពឺ​។

ដោយ​ ឯកឧត្តម មីន មករា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងពីប្រធានសាលាដំបូងខេត្តកោះកុង ជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម ឡុង កេសភារម្យ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំ។

លោកកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ជាក់ថា ការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងការផ្ទេភារកិច្ច របស់អង្គចៅក្រម គឺជាគោលការណ៍ធម្មតា ក្នុងអាជីពចៅក្រម ព្រះរាជអាជ្ញា ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង សំដៅធ្វើឱ្យ កាន់តែប្រសើរឡើង នៃកិច្ចដំណើរការ ការងារ របស់ស្ថាប័នតុលាការ និងអយ្យការ ជាពិសេសធ្វើឪ្យប្រសើរឡើង សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការងារបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀត ពេលទៅកាន់កន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួនឪ្យកាន់តែល្អប្រសើរឡើង ក្នុងការបំរើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

To Top