រាជរដ្ឋាភិបាលកម្ពុជា លើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកលែង ទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ធ្នូ បានឲ្យដឹងថា រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ ដូចខាងក្រោម៖
១- ផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យ ស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែ បំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។
២- អនុញ្ញាតឱ្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើនឹង ចរចាជាមួយភាគី រដ្ឋាភិបាលចិន ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធី នៃការស្នើសុំទិដ្ឋាការ ដល់ទេសចរខ្មែរ ទៅ ប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការ លើកលែងទិដ្ឋាការបដិការតែម្តង នាពេលអនាគត ។ ដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយ ទៅគោលដៅចិន ឱ្យបានល្អ និងឆាប់រហ័ស៕
