រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវហាមឃាត់ ការធ្វើដំណើរចូលមកអាមេរិកដូច “ទឹកជំនន់បាក់ទំនប់” ទៅលើជនចំណាកស្រុក ដែលមានកំណត់ត្រា ឧក្រិដ្ឋកម្ម
បរទេស៖ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក គឺ លោកស្រី Kristi Noem បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវហាមឃាត់ការ ធ្វើដំណើរ ដ៏ធំទូលាយមួយចូលមកអាមេរិកដូច “ទឹកជំនន់បាក់ទំនប់” ទៅលើជនចំណាកស្រុក ដែលមានកំណត់ត្រាឧក្រិដ្ឋកម្ម។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនសង្ស័យនៅក្នុងការបាញ់ប្រហារកាលពីសប្តាហ៍មុន ទៅលើសមាជិកឆ្មាំជាតិពីរនាក់នៅវ៉ាស៊ីនតោនឌីស៊ី។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានផ្អាកដំណើរការទិដ្ឋាការទាំងអស់សម្រាប់អ្នកកាន់លិខិតឆ្លងដែនអាហ្វហ្គានីស្ថាន។
បង្ហោះនៅថ្ងៃទី X កាលពីថ្ងៃអង្គារ លោកស្រី Noem បាននិយាយថា លោកស្រីបានជួបជាមួយប្រធានាធិបតី Donald Trump ហើយកំពុង “ផ្តល់អនុសាសន៍ឱ្យមានការហាមឃាត់ការធ្វើដំណើរពេញលេញលើគ្រប់ប្រទេសដែលមិនសុវត្ថិភាព ដែលកំពុងចូលមកប្រទេសរបស់យើងជាមួយនឹងឃាតករ ពួកបឺតឈាម និងមនុស្សល្មោភកាម”។
លោកស្រីបានអះអាងថា សហរដ្ឋអាមេរិកមិនត្រូវសាងសង់ “សម្រាប់ឈ្លានពានបរទេស” ដើម្បី “សំលាប់វីរបុរសរបស់យើង” ឬបង្ហូរអ្នកបង់ពន្ធនោះទេ។ មន្ត្រីរូបនេះបានសរសេរដោយមិនបញ្ជាក់ថាប្រទេសណាខ្លះនឹងត្រូវបានហាមឃាត់នោះថា៖ «យើងមិនចង់បានទេ។ ក្រោយមក Trump បានចែករំលែកការបង្ហោះរបស់លោកស្រី Noem នៅលើ Truth Social ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
