ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និង CICC-CAFED, YDD រួមគ្នាលើកកម្ពស់ ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development សរុបជាង ១០០ នាក់។

អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណង លើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា តាមយៈប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ និងគម្រោងសហប្រតិបត្តិការផ្សេងៗទៀត៕

To Top