ឧត្តមសេនីយ៍របស់អាល្លឺម៉ង់ថា មន្ទីរបញ្ចកោណរបស់ អាមរិក បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយអាល្លឺម៉ង់
បរទេស៖ Atlantic បានរាយការណ៍យោង តាមការលើកឡើងរបស់ឧត្តមសេនីយ៍ Christian Freuding របស់អាល្លឺម៉ង់ថា ទំនាក់ទំនងរវាងមន្ទីរប៉ង់តាហ្គោន របស់អាមេរិក និងក្រសួងការពារជាតិអាល្លឺម៉ង់ត្រូវបានកាត់បន្ថយជាខ្លាំង ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីជាច្រើនឆ្នាំ នៃការអាចទាក់ទង បានចំពោះមន្ត្រីការពារជាតិ អាមេរិក “ទាំងយប់ទាំងថ្ងៃ” , ឧត្តមសេនីយ៍ Freuding ដែលទទួលបន្ទុកអង្គភាព អ៊ុយក្រែនរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ ហើយឥឡូវនេះត្រូវបានតែងតាំង ជាមេទ័ពបន្ទាប់បាននិយាយថា ការទំនាក់ទំនងឥឡូវនេះត្រូវបាន “កាត់ផ្តាច់ ពិតជាត្រូវបានកាត់ផ្តាច់” ។
ជាឧទាហរណ៍ ឧត្តមសេនីយ៍ Freuding បានរំលឹកថា នៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ផ្អាកការដឹកជញ្ជូនអាវុធភ្លាមៗ ទៅកាន់អ៊ុយក្រែនកាលពីដើមឆ្នាំនេះ ទីក្រុង ប៊ែកឡាំង មិនបានទទួលការព្រមាន អំពីការផ្លាស់ប្តូរនេះនោះទេ។ មន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះគាត់ពឹងផ្អែកលើអ្នកការទូតនៅទីក្រុងវ៉ាស៊ីនតោនដើម្បី “ស្វែងរកនរណាម្នាក់នៅក្នុងមន្ទីរប៉ង់តាហ្គោន” សម្រាប់ព័ត៌មានជាមូលដ្ឋានអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេល ដែលក្រុងវ៉ាស៊ីនតោន បានផ្លាស់ប្តូរការជាប់ពាក់ព័ន្ធ ដោយផ្ទាល់របស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និង នៅក្នុងទ្វីបអឺរ៉ុបជាទូទៅ ដោយជំរុញឱ្យសមាជិកណាតូ ដើរតួនាទីកាន់តែធំ នៅក្នុងវិស័យការពាររបស់ពួកគេ៕
