អ្នកព័ត៌មានដើមអម្ពិល និងអ្នកព័ត៌មានជិត៤០នាក់ មកពីប្រទេស ជាសមាជិកអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ទស្សនកិច្ចក្រុមហ៊ុនBYD
ស៊ិនជិន ប្រទេសចិន ៖ ក្រុមអ្នកសារព័ត៌មានជិត៤០នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអ្នកព័ត៌មាន មកពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល២នាក់ផងដែរនោះ បានអញ្ជើញទស្សនា ក្រុមហ៊ុនBYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)ដ៏ល្បីល្បាញពាសពេញពិភពលោក ស្ថិតនៅប្រទេសចិន ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV របស់ម៉ាក់យីហោដ៏ល្បីនេះ ស្ថិតនៅទីក្រុងស៊ិនជិន ខេត្តគ័ងតុង ប្រទេសចិន ។ ក្រុងស៊ិនជិនត្រូវបានទទួលស្គាល់ថា ជាក្រុងមួយដែលមានចំណាត់ថ្នាក់ល្អ ខាងបច្ចេកវិទ្យាកម្រិតខ្ពស់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម ក្នុងចំណោមក្នុងក្រុងផ្សេងៗទៀតរបស់ប្រទេសចិន។

ការអញ្ជើញមកទស្សនាក្រុមហ៊ុនផលិតរថយន្ត BYD របស់អ្នកសារព័ត៌មានជាង១០ប្រទេស មកពីតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិកនេះ តបតាមការអញ្ជើញ របស់ South, Nanfang Media group ។
ជាមួយការអញ្ជើញ មកទស្សនាប្រទេសចិននេះ ពិតជាមានកិត្តិយសខ្លាំងដែលអ្នកសារព័ត៌មាន ដើមអម្ពិល២រូបបានចូលរួម។ ក្រៅពីទស្សនកិច្ចក្រុមហ៊ុនផលិតឡានអគ្គិសនីនេះហើយ ក្រុមអ្នកព័ត៌មាន ក៏ទស្សនាតំបន់សំខាន់ៗផ្សេងទៀតរបស់ខេត្តគ័ងតុងប្រទេសចិនថែមទៀតផង ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃ២៨វិច្ឆិកាដល់២ធ្នូ។

សម្រាប់ការចូលទស្សនានៅក្រុមហ៊ុន BYD នាថ្ងៃ២៩ វិច្ឆិកា ខាងតំណាងក្រុមហ៊ុន បានបង្ហាញផលិតផលិតថ្មី ជាច្រើនទៀតដែលទើបតែដំណើរការផលិត ក៏ដូចជាគម្រោងថ្មីៗទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា ក៏មានក្រុមហ៊ុនលក់រថយន្តអគ្គិសនី BYDផងដែរ ។ អ្វីកាន់តែអស្ចារថែមទៀតនោះ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាត្រៀមសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនី BYD ជាផ្លូវការ ក្រោមទុនវិនិយោគ ៣១ លានដុល្លារ នៅខេត្តព្រះសីហនុ ៕











