មហាសេដ្ឋី Elon Musk ព្យាករណ៍ថា អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន J.D. Vance នឹងស្នងតំណែងពីលោក Donald Trump
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ថា លោក Elon Musk បានព្យាករណ៍ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance នឹងស្នងតំណែង ពីលោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយថា សហរដ្ឋអាមេរិកនឹង ចូលទៅក្នុង “រយៈពេល ១២ ឆ្នាំដ៏អស្ចារ្យ” នៃការដឹកនាំ ដែលនឹងរួមបញ្ចូលអាណត្តិ បច្ចុប្បន្នរបស់លោក Trump និងអាណត្តិបន្តបន្ទាប់សម្រាប់លោក Vance ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Musk បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលបង្ហាញវីដេអូបិទទ្វារកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ចំពោះការជួបជុំគ្នានៃក្រុមអតីតក្រសួង កាត់បន្ថយការចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ (DOGE) នៅទីក្រុង Bastrop រដ្ឋតិចសាស់។
សារព័ត៌មានបានសរសេរកាលពីថ្ងៃអង្គារ ដោយលើកឡើងពីមនុស្សដែលស្គាល់ពីការប្រជុំឯកជននោះថា Trump បានបើកដំណើរការក្រសួង កាត់បន្ថយការចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ (DOGE) ភ្លាមៗបន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករា ដោយបានហៅ ក្រសួងនេះថាជាកិច្ចខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយកាកសំណល់សហព័ន្ធ និងយកលោក Musk ធ្វើជាអ្នកដឹកនាំ។
ទំនាក់ទំនងរបស់លោក Musk ជាមួយ Trump បានបែកបាក់នៅក្នុងខែមិថុនា ជុំវិញ “សេចក្តីព្រាងច្បាប់ថវិកា របស់ប្រធានាធិបតី ដែលពង្រីកការចំណាយរបស់សហព័ន្ធយ៉ាងខ្លាំង។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានលាលែងពីតំណែងជាអ្មកដឹកនាំ DOGE ហើយបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន ចំពេលមានជម្លោះ។ ទំនាក់ទំនងត្រូវបានជួសជុល ចាប់តាំងពីពេលនោះមក ប៉ុន្តែសហគ្រិននៅឆ្នាំនេះត្រូវបានគេរាយការណ៍ថា បានបង្កើតទំនាក់ទំនង ផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយអនុប្រធានាធិបតី Vance ។
ទោះបីជាលោក Musk បានលាឈប់ ពីនយោបាយក៏ដោយ ក៏មហាសេដ្ឋីបច្ចេកវិទ្យា – និងការចំណាយផ្នែក នយោបាយដ៏ធំមិនធម្មតា របស់គាត់ – អាចក្លាយជាកម្លាំងដ៏សំខាន់សម្រាប់លោក Vance ប្រសិនបើគាត់ដំណើរ ការប្រជែងតំណែងនៅឆ្នាំ ២០២៨ ហើយលោក Musk ជ្រើសរើសដើម្បីចូលរួមម្តងទៀត។ លោក Musk គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ ដ៏ធំបំផុតនៃការដំណើរការឆ្នាំ ២០២៤ របស់លោក Trump ដោយចំណាយយ៉ាងហោច ណាស់ប្រហែល ២៧៧ លានដុល្លារដើម្បីគាំទ្រ និងបេក្ខជនមកពីគណបក្ស សាធារណរដ្ឋផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា
