វេទិកាអ្នកអានសៀវភៅ 《ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន》 បានប្រារព្ធធ្វើឡើង នៅក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា
នៅថ្ងៃទី១ ខែធ្នូតាមម៉ោង ក្នុងតំបន់ វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》 ដែលសហការរៀប ចំដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបាលបោះពុម្ពផ្សាយ ភាសាបរទេសចិន និងស្ថានទូតចិន ប្រចាំនៅប្រទេសកេនយ៉ា បានប្រារព្ធធ្វើឡើង នៅក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ។ ឥស្សរជនចំនួន ប្រហែល២០០រូប មកពីគ្រប់មជ្ឈដ្ឋាន នៃប្រទេសចិននិងកេនយ៉ា បានចូលរួមក្នុងសកម្មភាពលើកនេះ។

ភ្ញៀវកិត្តិយសចិននិងអន្តរជាតិ ដែលចូលរួមវេទិកានេះបានថ្លែងថា សៀវភៅ《ស៊ី ជីនភីង៖អភបាលកិច្ចប្រទេសចិន》ភាគទី ៥ គឺមានខ្លឹមសារភ្ជាប់ ជាមួយភាគទី ១ ទៅដល់ភាគទី៤ ដែលបានបង្ហាញពីខ្លឹមសារសំខាន់ៗ និងប្រព័ន្ធវិទ្យាសាស្ត្រ នៃគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី របស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។ ស្នាដៃសៀវភៅមួយស៊េរីនេះ នឹងជួយដល់ សហគមន៍អន្តរជាតិ ឱ្យយល់ដឹងកាន់តែស៊ីជម្រៅ ពីសមិទ្ធផលនៃការអនុវត្ត ជាក់ស្តែង ក៏ដូចជា អត្ថន័យជាសកលនៃការធ្វើ ទំនើបកម្មតាមបែបផែនចិន ហើយក៏មានអត្ថន័យសំខាន់ សម្រាប់ការផ្លាស់ ប្តូរបទ ពិសោធអភិបាលកិច្ចដ៏ស៊ី ជម្រៅរវាងចិននិងកេនយ៉ា រវាងចិននិងអាហ្រិ្វក ព្រមទាំងប្រមូលផ្តុំគំនិតឯកភាពរួម នៃប្រទេសសកលខាងត្បូង និងចាប់ដៃគ្នាកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ៕




