សន្និសីទផ្សាព្វផ្សាយសៀវភៅ 《ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន》 ភាគទី៥ បកប្រែជាភាសាអង់គ្លេស បានប្រារព្ធធ្វើឡើង នៅក្រុងចូហានណេសប៊ឺក នៃអាហ្រិ្វកខាងត្បូង
សន្និសីទផ្សាព្វផ្សាយសៀវភៅ 《ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន》 ភាគទី៥ បកប្រែជាភាសាអង់គ្លេស បានប្រារព្ធធ្វើឡើង នៅក្រុងចូហានណេសប៊ឺក នៃអាហ្រិ្វកខាងត្បូងនាថ្ងៃទី៣ ខែធ្នូ ដែលមានការចូលរួម ពីឥស្សរជនចិន និងបរទេសចំនួនជាង២០០រូប។
ភ្ញៀវកិត្តិយសចិន និង បរទេសបានថ្លែងថា សៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》 ភាគទី៥ បានបង្ហាញពី សមិទ្ធផល អភិវឌ្ឍន៍ដ៏ថ្មីបំផុត នៃ គំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី របស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិន ព្រមទាំងបានបង្ហាញ ជាប្រព័ន្ធនូវលក្ខណៈពិសេសដ៏លេចធ្លោ វិធីសាស្ត្រសម្រាប់អនុវត្ត ជាក់ស្តែងនិងសមិទ្ធផល ដ៏ត្រចះត្រចង់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលផ្តល់ជាពុទ្ធិនិងផែនការ ចិនដែលអាចរៀនសូត្រ បានដល់ការធ្វើទំនើបកម្ម របស់ប្រទេសសកលខាងត្បូង ។
ចិននិងអាហ្រិ្វកខាងត្បូងគឺ ជាសមាជិកដ៏សំខាន់ នៃប្រទេសBRICS ហើយក៏ជាកម្លាំងដ៏សំខាន់នៃ ប្រទេសសកល ខាងត្បូងដែរ ភាគីទាំងពីរចិននិងអាហ្រិ្វកខាងត្បូង នឹងអនុវត្តជាក់ស្តែង នូវសកម្មភាពទាំង១០នៃភាពជាដៃគូ ដើម្បីជំរុញទំនើបកម្មរួមរវាងចិន និងអាហ្រិ្វកខាងត្បូង ព្រមនិងរួមគ្នាអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមសកលទាំង៤ ដើម្បីរួមចំណែកក្នុងការសម្រេច បាននូវការនាំមុខក្នុងការស្តារ និងការអភិវឌ្ឍ ប្រទេសសកលខាងត្បូង ក៏ដូចជាការរួមគ្នាស្វែងរកទំនើបកម្ម រវាងចិននិងអាហ្រិ្វក ខាងត្បូងផងដែរ៕
