ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្អាក ការបើកឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់ រថយន្តកន្ត្រកធុនធំ (ថ្មី) ចំនួន ០៤ គ្រឿង ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥)(Code: 24PRBLS112)

យោង ៖ សេចក្តីជូនដំណឹងលេខ ៣៨៤៩ PC.អក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
-ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទិញឯកសារដេញថ្លៃ ប្រកួតប្រជែងជា សាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់រថយន្តកន្ត្រធុនធំ (ថ្មី) ចំនួន ០៤ គ្រឿង ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥) ដែលត្រូវបើកឯកសារដេញថ្លៃ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឲ្យបានជ្រាបថា ៖ យោងតាម ភាពចាំបាច់របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា សម្រេចផ្អាកធ្វើការ ការបើកឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់ រថយន្តកន្ត្រធុនធំ (ថ្មី) ចំនួន ០៤ គ្រឿង ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥) នេះ ដើម្បី ពិនិត្យ និងសិក្សាលើលក្ខណៈបច្ចេកទេស ឡើងវិញ និងរៀបចំជូនដំណឹង សារជាថ្មីនាពេលក្រោយ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន តាមការគួរ ៕

To Top