ក្រសួងការងារ និងស្ថានទូតខ្មែរ នៅកូរ៉េខាងត្បូង រៀបចំការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកា ជូនមន្ទីរពេទ្យកុមារគន្ធបុប្ជា
ភ្នំពេញ ៖ បងប្អូនពលករខ្មែរ និងនិស្សិតខ្មែរ នៅកូរ៉េនឹងប្រកួតបាល់ទាត់ ពានរង្វាន់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកា ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋាន ជីនឆុន ស្ព័តថោន ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ។
ការប្រកួតនេះ មានការចូលរួមពីក្រុមបាល់ទាត់ចំនួន ៨ក្រុម ដូចជា ក្រុមស្ថានឯកអគ្គរាជទូតកម្ពុជា, ហនុមាន អ៊ឹមសង ,សុចិបុលិ, យុវជនកម្ពុជា, ខ្មែរក្រោម, ស្មារតីកីឡា, ហនុមាន ខាសាន់ និងយុវជន ឥន្រ្ទីស៊ីហឹង។
សូមបញ្ជាក់ថា ក្រសួងការងារតែងតែរៀបចំព្រឹត្តិការណ៍ នានានៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងពលរដ្ឋកម្ពុជាដែលនៅទីនោះ ក្នុងគោលបំណងពង្រឹងនូវកម្លាំងមិត្តភាព សាមគ្គីភាពរវាងខ្មែរ នឹងខ្មែរដែលនៅក្រៅប្រទេស និងជាការបង្ហាញពីការយកចិត្តទុកដាក់ យ៉ាងដិតដល់ពីសំណាក់ក្រសួងផងដែរ៕
