ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ផ្ញើសារជូនដំណឹងក្លែងក្លាយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «សូមប្រុងប្រយ័ត្នករណីលោកអ្នកទទួលបានសារ ជូនដំណឹងពីជនអនាមិក ឬក្រុមឧក្រិដ្ឋជន បច្ចេកវិទ្យាផ្ញើសារជូនដំណឹង ដើម្បីលួចយកគណនី Telegram របស់លោកអ្នក ដូចករណីក្នុងរូបភាពនេះ »។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បន្ដថា ជាទូទៅក្រុមហ៊ុន Telegram មិនមានការផ្ញើសារជូនដំណឹងឱ្យប្តូរលេខកូដសម្ងាត់ជាបន្ទាន់បែបនេះទេ ។ វិធីសាស្រ្តទប់ស្កាត់ និងការពារ សូមលុបសារជូនដំណឹង ឬ Block ចោលជាការស្រេច ៕
