Breaking News ៖ លោក Donald Trump ថា លោកគ្រោងនឹងហៅទូរស័ព្ទ ទៅមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីការប៉ះទង្គិច នៅតាមព្រំដែនបានផ្ទុះ ឡើងម្តងទៀត
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកគ្រោងនឹងហៅទូរស័ព្ទទៅមេដឹកនាំថៃ និងកម្ពុជា បន្ទាប់ពីការប៉ះទង្គិចនៅតាមព្រំដែន បានផ្ទុះឡើងម្តងទៀត ជម្លោះមួយក្នុងចំណោមជម្លោះទាំងប្រាំបី ដែលមេដឹកនាំសហរដ្ឋអាមេរិកនិយាយថា លោកបានបញ្ចប់ ដោយការគំរាមកំហែងពន្ធគយ និងគោលនយោបាយ “សន្តិភាពតាមរយៈកម្លាំង” របស់រដ្ឋបាលរបស់លោក។
យោងតាមសារព័ត៌មាន Bloomberg ចេញ ផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាង ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរកម្ពុជា និងថៃ គឺបានផ្ទុះឡើង កាលពីចុងសប្តាហ៍ នៅតាមបណ្តោយព្រំដែនចម្ងាយ ៨០០ គីឡូម៉ែត្រ របស់ប្រទេសទាំងពីរ ដោយភាគីទាំងពីរ បានបាញ់កាំភ្លើងធំ ហើយប្រទេសថៃ បានប្រើប្រាស់ យន្តហោះចម្បាំង F-16 បន្ទាប់ពីបានចោទប្រកាន់កម្ពុជា ពីការបាញ់រ៉ុក្កែត ចូលទៅក្នុងតំបន់ស៊ីវិល។
