ព័ត៌មានជាតិ

ផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ដោយមានការឈ្លានពាន ពីយោធាថៃ មកលើព្រំដែនកម្ពុជា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្នក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាប ជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា ដោយមានការឈ្លានពាន ពីសំណាក់យោធាថៃមកលើព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្នុងភូមិសាស្ត្រស្រុកចំនួន៤ (ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក) ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកទាំង ៤ខាងលើផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខ សុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់បញ្ចៀសបាន នូវគ្រោះថ្នាក់ដែលបណ្តាល មកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃ មកក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top