ថៃត្រៀមប្រកាសរំលាយសភា ដើម្បីអនុញ្ញាតិ ឲ្យមានការបោះឆ្នោត មុនកាលកំណត់
បរទេស ៖ យោងតាមការចេញផ្សាយរបស់រ៉យទ័រ និងត្រូវបានយកមកចេញផ្សាយបន្តដោយ The KyFreePress កាលពីយប់មិញនេះ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃAnutin Charnvirakul បានធ្វើការប្រកាសរំលាយសំភា ដើម្បីអាចបើកផ្លូវឲ្យមានការរៀបចំបោះឆ្នោត មុនកាលកំណត់។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងប្រគល់អំណាច ជូនប្រជាជនវិញ ។ វាគឺជាសញ្ញាបង្ហាញពីការត្រៀមខ្លួនរបស់ គាត់ក្នុងការរំលាយសភា និងជម្រះផ្លូវ សម្រាប់ការបោះឆ្នោតមុនការរំពឹងទុក។
ប្រភពដែលមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលបានប្រាប់រ៉យទ័រទៀតថា លោក Anutin គឺបានដាក់សំណើរសុំរំលាយសភា ទៅព្រះមហាក្សត្រថៃ រួចរាល់ហើយ ។
យ៉ាងណាក្តីអ្នកនាំពាក្យរដ្ឋាភិបាល មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដើម្បីស្វែងរកការអត្ថាធិប្បាយនេះបន្ថែមទេ ។ គេមើលឃើញថា ក្នុងករណីបើព្រះមហាក្សត្រយល់ព្រមរំលាយ ការបោះឆ្នោតនឹងអាចធ្វើឡើង ក្នុងរយៈពេល៤៥ទៅ៦០ ថ្ងៃបន្ទាប់នេះបើ យោងតាមអ្វី ដែលជារដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។
គួរឲ្យដឹងដែរថាលោក Anutin កាលពីខែកញ្ញាបានអះអាងថា លោកគ្រោងនឹងរំលាយសភានៅចុងខែមករា ជាមួយនឹងការបោះឆ្នោតទូទៅ ដែលនឹងធ្វើឡើងនៅខែមីនា ឬដើមខែមេសា ប៉ុន្តែការសម្រេចចិត្តនេះ នឹងអាចធ្វើឲ្យការបោះឆ្នោត អាចប្រព្រឹត្តទៅមុន កាលកំណត់ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
