លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំទទួលការឧបត្ថម្ភគាំទ្រ ពីសប្បុរសជន ដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់!!!
កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង បានរៀបចំទទួលនូវអំណោយពីសប្បុរសជនដោយ លោកប្អូនថា បានចាត់ក្រុមការងារនាំយកអង្ករចំនួន ១៤០ការ៉ុង(ស្នើរនឹង៣តោនកន្លះ)និងមីជាតិចំនួន១៥០កេះ ឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ជាក់ស្តែងក្នុងអង្គភាពផងដែរ។

ក្នុងពេលនោះដែរ ក្រុមការងារកង រាជអាវុធហត្ថ ជាតំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ លោកប្អូនថានិងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជួនពរជ័យសេរីមង្គល សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

