ព័ត៌មានជាតិ

ម៉ោង៧និង៥៧នាទីព្រឹកនេះ យោធាថៃ បាញ់ផ្លោងចូល ភូមិសាស្រ្តបឹងត្រកួន

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅវេលាម៉ោង៧និង ៥៧នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបាញ់ផ្លោងចូល ក្នុងភូមិសាស្រ្តបឹងត្រកួន ។ មុនយោធាថៃបាញ់មកភូមិសាស្រ្តបឹងត្រកួននេះ គឺនៅម៉ោង៧និង៤៣នាទី យោធាថៃបានប្រើប្រាស់រថពាសដែក នៅខាងមុខភូមិសាស្រ្តបឹងត្រកួន ដើម្បីត្រៀមលក្ខណៈទុកជាមុន។

បើតាមលោកស្រីអ្នកនាំពាក្យ ក្នុងពេលផ្ទុះនៅតំបន់បឹងត្រកូន គឺសភាពការណ៍នៅតំបន់ដទៃទៀតមានសភាពស្ងៀមស្ងាត់ ៕

To Top