ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្ហាញប្រព័ន្ធសង្គ្រាម អេឡិចត្រូនិក ក្នុងស្រុកថ្មីមួយឈ្មោះថា “Sayyad-4”

តេអេរ៉ង់៖ អ៊ីរ៉ង់ បានបង្ហាញប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ក្នុងស្រុកមួយ ដែលមានឈ្មោះថា Sayyad-4 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ IRIB។ ប្រព័ន្ធនេះត្រូវបានបង្ហាញ នៅចំពោះមុខរដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh នៅឯការតាំងពិព័រណ៍សមិទ្ធផលវិស័យការពារជាតិរបស់ស្ត្រីអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីតេអេរ៉ង់។

ប្រព័ន្ធនេះ ដែលមានសមត្ថភាព បង្កការរំខាន ដល់ប្រព័ន្ធរុករករបស់សត្រូវ ត្រូវបានរចនា និងផលិតឡើងទាំងស្រុង ដោយអ្នកជំនាញស្ត្រីអ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ IRIB។

IRIB បានចាក់ផ្សាយច្បាប់ចម្លង របស់ប្រព័ន្ធ Sayyad-4 ដោយលើកឡើងពីការ ពិចារណាលើសន្តិសុខ ដោយមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមអំពីប្រព័ន្ធនេះនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top