លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកម្លាំងជំនាញ មន្ទីកសាងកម្លាំង ចូលរួមប្រជុំការងារជំនាញ តាម Video Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង ទទួលជំនាញ កសាងកម្លាំង ដើម្បីប្រជុំផ្សព្វផ្សាយការងារ កំណែទម្រង់កងរាជអាវុធហត្ថ
កំពង់ស្ពឺ ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញ មន្ទីកសាងកម្លាំង ចូលរួមប្រជុំការងារជំនាញតាមVideo Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរងទទួលជំនាញ កសាងកម្លាំង ដើម្បីប្រជុំផ្សព្វផ្សាយការងារ កំណែទម្រង់កងរាជអាវុធហត្ថ ។

កិច្ចប្រជុំនេះដែរដោយមានការចូលរួម ពីមេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង ប្រធានមន្ទីរ កសាងកម្លាំង -នាយការិយាល័យបុគ្គលិក មន្ទីកសាងកម្លាំង ស្ថិតនៅសាលប្រជុំបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។




